• 2022-06-27 01:02:02
  • ព័ត៌មាន

នេះហើយ ក្រុមជាងកូនខ្មែរដែលនៅពីក្រោយរូបសំណាកព្រះវិស្ណុភ្នំដា ដ៏ល្បីល្បាញនៅទីរួមខេត្តតាកែវ

  • 2022-06-27 01:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយើងធ្វើដំណើរទៅកាន់ទីរួមខេត្តតាកែវ តាមផ្លូវជាតិលេខ២ ទៅដល់ត្រង់ផ្លូវបំបែកឆ្ពោះទីស្រុកគីរីវង់ និងទីរួមខេត្តតាកែវ យើងនឹងប្រទះឃើញរូបសំណាកព្រះវិស្ណុដៃប្រាំបីមួយយ៉ាងធំនៅទីប្រសព្វផ្លូវបែកជាបី។

ព្រះវិស្ណុនោះត្រូវបានឆ្លាក់ថ្មីធ្វើពីថ្មភក់ យកលំនាំទៅតាម ព្រះវិស្ណុរចនាបថភ្នំដា ដ៏ល្បីល្បាញ ដែលមានប្រភពពីភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវផ្ទាល់។ ព្រះវិស្ណុដើមត្រូវបានឆ្លាក់ពីថ្មថ្លើមអណ្ដើក ហើយបច្ចុប្បន្នតម្កល់ទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ មានអាយុកាល ១៥០០ឆ្នាំហើយ បើយើងគិតពីសតវត្សទី៦ ដល់ ទី២១ ហើយមានកម្ពស់ ២៧០សង់ទីម៉ែត្រ។

ដោយឡែកព្រះវិស្ណុ ចម្លងនេះវិញគឺត្រូវបានឆ្លាក់ដោយក្រុមជាងកូនខ្មែរនៅបាទី ដឹកនាំដោយលោកគ្រូ ទេស ចាន់ធូ ជាជាងចម្លាក់ដ៏ល្បីល្បាញ ដែលស្នាដៃរបស់លោក មាននៅទូទាំងប្រទេសបូករួមទាំងចម្លាក់ជួសជុលនាគ នៅគោបុរៈ ប្រាសាទអង្គរវត្ត នៅទិសខាងលិចផង។

នៅផ្លូវប្រសព្វនេះទៀតសោត ក៏មានចម្លាក់ពីថ្មភក់ផ្សេងៗទៀតដែរ ដូចជាស្ពាននាគ និងតោ សុទ្ធសឹងជាស្នាដៃរបស់លោកគ្រូ ទេស ចាន់ធូ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់