- 2022-06-24 08:08:03
- ព័ត៌មាន
មិនមែនតែកម្ពុជាទេ! ប្រទេសមហាអំណាចមួយនេះ កំពុងចាត់វិធានការក្តៅ ចំពោះបារីអេឡិចត្រូនិច!
- 2022-06-24 08:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនតែកម្ពុជាទេ! ប្រទេសមហាអំណាចមួយនេះ កំពុងចាត់វិធានការក្តៅ ចំពោះបារីអេឡិចត្រូនិច!
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកកំពុងហាមឃាត់ការលក់ផលិតផលទាំងអស់ដែលលក់ដោយក្រុមហ៊ុន Juul ដែលជាក្រុមហ៊ុនបារីអេឡិចត្រូនិចកំពូលមួយរបស់ប្រទេសមហាអំណាចមួយនេះ។
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បាននិយាយថាមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីប្រាកដថា ការធ្វើទីផ្សារផលិតផលរបស់ក្រុមហ៊ុនបារីអេឡិចត្រូនិច Juul សមស្របសម្រាប់ការការពារសុខភាពសាធារណៈរបស់ប្រជាជន។
ប្រធាន FDA លោក Robert M. Califf បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សកម្មភាពនេះ គឺជាការប្តេជ្ញាចិត្តរបស់ FDA ក្នុងការធានាថាផលិតផលដែលមានជាតិនីកូទីន រួមទាំងប្រភេទបារីអេឡិចត្រូនិចទាំងអស់ដែលកំពុងដាក់លក់ ត្រូវតាមស្តង់ដារសុខភាពសាធារណៈរបស់យើង" ។
អាជ្ញាធរអាមេរិក មានផែនការកាត់បន្ថយបរិមាណជាតិនីកូទីន នៅក្នុងបារីផងដែរ។ ចំណែករសជាតិផ្លែឈើរបស់បារីអេឡិចត្រូនិច គឺពេញនិយមបំផុតក្នុងចំណោមយុវវ័យ ដោយក្នុងនោះមានសិស្សវិទ្យាល័យច្រើនជាងមួយភាគបួន ដែលបានប្រើប្រាស់បារីអេឡិចត្រូនិច យោងតាមការស្ទង់ស្ថិតិនៅក្នុងឆ្នាំ ២០១៩កន្លងទៅ៕