• 2022-06-27 05:04:03
  • ព័ត៌មាន

ស្រី​លង្កា​អស់​ប្រេងចាក់សឹងទូ​ទាំង​ប្រទេស ​​ប្រជាជន​ប្រឈម​​ខ្វះខាត​អគ្គិសនី​ សាលាត្រូវបិទដើម្បីបន្ថយការធ្វើដំណើរ

  • 2022-06-27 05:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ស្រី​លង្កា​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ ខ្វះខាតប្រេងសាំងប្រើប្រាស់​ទូ​ទាំង​ប្រទេស​ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​យ៉ាង​ខ្លាំង។

បញ្ហាខាងលើធ្វើឲ្យប្រទេស​មាន​ប្រជាជន​២២​លាន​នាក់​មួយនេះ​ប្រឈម​នឹង​ការ​គ្មាន​អគ្គិសនី​ប្រើប្រាស់​រយៈពេល​យូរ​។ ម៉ា​ស៊ូ​ត និងសាំង ដែល​ប្រេងឥន្ធនៈ​ដ៏​សំខាន់​សម្រាប់​រថយន្តក្រុង និង​យានជំនិះ​ពាណិជ្ជកម្ម មិន​មាន​លក់​នៅ​គ្រប់​ស្ថានីយ៍​ទូ​ទាំង​ប្រទេស ហើយសាលាត្រូវបានផ្អាកដើម្បីកាត់បន្ថយការធ្វើដំណើរ។

​រដ្ឋមន្ត្រី​ថាមពល​របស់​ប្រទេស​បាន​ពណ៌នា​ការខ្វះខាត​ប្រេង​នាពេលនេះ​ថា​ជា​«​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​»​ចាប់តាំងពី​ប្រទេស​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៨​៕

ប្រភព៖ Aljazeera ប្រែសម្រួល៖ សៀនហួរ

មតិយោបល់