• 2022-06-28 04:34:23
  • ព័ត៌មាន

រុស្សី ផ្លោងមីសុីលឆេះហាងលក់ទំនិញមួយនៅអ៊ុយក្រែន ចំពេលមានមនុស្សនៅក្នុងនោះ ១០០០នាក់!

  • 2022-06-28 04:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់ មានមនុស្ស ១៦នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់មីសុីលទៅលើ ហាងលក់ទំនិញមួយនៅក្នុងទីក្រុង Kremenchuk ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន BBC នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២។

មានការរាយការណ៍ថា មានមនុស្ស ១០០០នាក់ កំពុងស្ថិតនៅក្នុងហាងលក់ទំនិញនោះ កំឡុងពេលដែលរុស្សី វាយប្រហារដោយគ្រាប់មីសុីល។ ក្រុមប្រទេសអ្នកមាន G7 ដែលកំពុងធ្វើការប្រជុំ នៅប្រទេសអាល្លឺម៉ង់ បានថ្កោលទោសការវាយប្រហារនេះផងដែរ។

រុស្សី ត្រូវបានថ្កោលទោសពេញទំហឹងចំពោះការវាយប្រហារនេះ ដោយចាត់ទុកជាការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមទៅលើអ៊ុយក្រែន។ ក្នុងនោះមានមនុស្សយ៉ាងតិចណាស់ ៥៩នាក់ បានរងរបួស និងមានការបារម្ភផងដែរថាចំនួនអ្នកស្លាប់ដោយការវាយប្រហារនេះ នឹងកើនឡើងជាបន្តបន្ទាប់៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់