• 2022-06-28 06:49:21
  • ព័ត៌មាន

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា៖ អបអរពិធីសម្ភោធបើកដំណើរការគ្លីនិកម៉ារីស្តូប សាខាក្រុងប៉ោយប៉ែត

  • 2022-06-28 06:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

[ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២]៖ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាអបអរសាទរពិធីសម្ភោធបើកដំណើរការគ្លីនិកម៉ារីស្តូប សាខាក្រុងប៉ោយប៉ែត។

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាគឺជាស្ថាប័នឈានមុខគេក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដែលមានតម្លៃសមរម្យនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយគុណភាព និងតម្លៃសមរម្យ។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាអនុវត្តតាមស្តង់ដារអន្តរជាតិ ដែលកំណត់អនុវត្តនៅក្នុងចក្រភពអង់គ្លេស។

នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានប្រារព្ធពិធីសម្ពោធបើកដំណើរការគ្លីនិកទី៨របស់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត។ នេះគឺជាគ្លីនិកផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដំបូងរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។ សេវាដែលផ្តល់នៅគ្លីនិកនេះរួមមាន ការប្រឹក្សាទូទៅ ពិនិត្យព្យាបាលរោគស្ត្រី ពិនិត្យព្យាបាលជំងឺកាមរោគ មធ្យោបាយពន្យាកំណើត និងសេវារំលូតដោយសុវត្ថិភាព។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាប្តេជ្ញាផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យ។

អ្នកស្រី Ella Nwaokolo នាយិកាប្រចាំប្រទេសរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានមានប្រសាសន៍ ថា៖ «គ្លីនិកទីមួយរបស់យើងបានបើកដំណើរការនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៨ ហើយមកដល់ឥឡូវនេះ យើងបានពង្រីកដល់ទៅ៨គ្លីនិក ដែលមាននៅច្បារអំពៅ សែនសុខ តាខ្មៅ កំពង់ធំ ស្វាយរៀង សៀមរាប បាត់ដំបង។ ដើម្បីឱ្យការផ្តល់សេវាបានទៅមកដល់ស្ត្រីនៅក្នុងក្រុងប៉ោយប៉ែតនិងស្រុកទាំងឡាយនៃខេត្តបន្ទាយមានជ័យ យើងបានសម្រេចចិត្តបើកគ្លីនិកទី៨របស់យើងនៅក្រុងប៉ោយប៉ែត។ យើងគោរពតាមស្តង់ដាចក្រភពអង់គ្លេស ហើយប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យដល់អតិថិជនរបស់យើង»។

អ្នកស្រីបានបន្តទៀតថា៖ «នាងខ្ញុំរីករាយណាស់ចំពោះការបើកដំណើរការគ្លីនិកថ្មីនេះ ហើយនាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការផ្តល់ជូនយ៉ាងពិសេស សម្រាប់គ្រប់អតិថិជនដែលមកទទួលសេវានៅគ្លីនិកក្រុងប៉ោយប៉ែតរបស់យើង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃពិសេស 100% លើការពិគ្រោះជំងឺរួមមាន ការប្រឹក្សាទូទៅ ការប្រឹក្សារោគស្ត្រី និងការប្រឹក្សារៀបចំផែនការគ្រួសារ។ ប្រសិនបើលោកអ្នកចង់ទទួលបានការពិគ្រោះប្រឹក្សាដោយឥតគិតថ្លៃ សូមធ្វើការកក់សេវា»។

ដើម្បីកក់សេវានៅគ្លីនិកក្រុងប៉ោយប៉ែត ឬនៅគ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាផ្សេងទៀត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២៩៩៩០០២ / ០៩៨៩៩៩១០២ ឬតាមរយៈតេឡេក្រាម ០៩៣២៤០៨២៣ ឬចូលទៅទំព័រហ្វេសប៊ុក Marie Stopes Cambodia ឬចូលទៅគេហទំព័ររបស់យើង mariestopes.org.kh។

មតិយោបល់