• 2022-06-29 02:29:19
  • ព័ត៌មាន

ក្តៅចិត្តព្រោះបន្ថែមទណ្ឌកម្មទៀត! រុស្ស៊ីប្រកាសហាមឃាត់ ភរិយានិងកូនស្រី ចូ បៃដិន មិនឲ្យចូលជាន់ទឹកដីរុស្ស៊ី

  • 2022-06-29 02:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសរុស្ស៊ី កាលពីថ្ងៃពីអង្គារម្សិលមិញនេះបានប្រកាស បន្ថែមឈ្មោះបុគ្គលនិងមន្រ្តីមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក រហូតទៅដល់២៥នាក់ ក្នុងនោះរួមមានទាំងកូនស្រី និងភរិយារបស់ប្រធានាធិបតីអាមេរិក លោកចូ បៃដិន ចូលទៅក្នុងបញ្ជីខ្មៅដែលត្រូវបានហាមឃាត់ជាដាច់ខាត ចូលជាន់ទឹកដីរុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់ថា ឆ្លើយតបចំពោះការដាក់ទណ្ឌកម្មឥតឈប់ឈរ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ទៅលើរដ្ឋភិបាល រុស្ស៊ី យើងនឹងសម្រេចហាមឃាត់ ពលរដ្ឋអាមេរិកចំនួន២៥បន្ថែមទៀត មិនឲ្យចូលទៅកាន់ទឹកដីរុស្ស៊ី នៅក្នុងនោះរួមមាន លោកស្រី Jill Biden ភរិយារបស់លោក ចូ បៃដិន រួមទាំងកូនស្រី អ្នកស្រាវជ្រាវ សាស្រ្តាចារ្យសាកលវិទ្យាល័យ សមាជិកព្រឹទ្ធសភា និង អតីតមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល អាមេរិកមួយចំនួនទៀតផងដែរ ។

សូមជម្រាបថា កាលពីពេលកន្លងទៅរុស្ស៊ី ក៏បាន សម្រេចបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ចូ បៃដិន នាយករដ្ឋមន្ត្រីប្រទេសកាណាដា Justin Trudeau រួមទាំងមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើននាក់ទៀត រួមមានដូចជា លោក រដ្ឋមន្ត្រីការពារជាតិ Lloyd Austin ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan នាយក CIA គឺលោក William Burns និងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clintonចូលទៅក្នុងបញ្ជីខ្មៅ មិនឲ្យចូលទៅកាន់ទឹកដីរុស្ស៊ីដូចគ្នាដែរ។

ប្រភព៖ Reuters ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់