• 2022-06-29 04:35:46
  • ព័ត៌មាន

កុំភ្លេចខ្លួនឲ្យសោះ! នេះគឺជាចំនួនអ្នកឆ្លងអូមីក្រុងទាំងអស់នាថ្ងៃនេះ បន្ទាប់ពីគ្មានអ្នកឆ្លង៥២ថ្ងៃ

  • 2022-06-29 04:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ចំនួន១០នាក់ នាថ្ងៃព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីមិនមានករណីឆ្លងអស់រយៈពេល៥២ថ្ងៃ។

មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងថ្មីសរុបចំនួន ១៣៦.២៧២នាក់, ករណីជាសះស្បើយចំនួន ១៣៣.២០៦ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

សូមជម្រាបថា សម្តេចតេជោ នាយករដ្ឋមន្ត្រីនិង ក្រសួងសុខាភិបាលកម្ពុជា ក៏សូមអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅពេលដែលត្រូវដល់វេនទទួលការចាក់ដូសជំរុញទី៣ ទី៤ឬទី៥ សូមរួសរាន់ទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូស ជំរុញឱ្យបានគ្រប់ៗគ្នា ពីព្រោះថា កូវីដ១៩ បានកំពុងឆ្លងចូលសហគមន៍កម្ពុជាយើងវិញហើយ ពិសេសសូមកុំមានការភាន់ច្រឡំថា ការចាក់វ៉ាក់សាំងចំនួន២ដូស គឺគ្រប់គ្រាន់ ដែលការភាន់ច្រឡំដ៏ធំនេះ អាចបង្កហានិភ័យដ៏គ្រោះថ្នាក់សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

ដូចគ្នានេះការដែលបងប្អូនប្រជាពលរដ្ឋ ទុកគម្លាតនៃការចាក់វ៉ាក់សំាងយូរ នឹងធ្វើឱ្យអង់ទីគ័រ ក្នុងសារពាង្គកាយធ្លាក់ចុះ ការឆ្លងវាយលុកពីវីរុសកូវីដ១៩ មានលទ្ធភាពកាន់តែលឿនឡើងវិញ ពិសេសពពួកបំប្លែងថ្មីអូមីក្រុងជាក់ជាពុំខាន។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់