• 2022-07-01 02:27:08
  • ព័ត៌មាន

ហុងកុង ប្រារព្ធខួប២៥ឆ្នាំ នៃការប្រគល់ដែនដីនេះពីអង់គ្លេសទៅឱ្យចិន វិញ!

  • 2022-07-01 02:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំចិនលោក Xi Jinping បានទៅដល់ទីក្រុងហុងកុងសម្រាប់ថ្ងៃទី២នៃព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ២៥ឆ្នាំនៃការប្រគល់ទីក្រុងនេះពីអង់គ្លេសឱ្យទៅចិន និងការស្បថចូលកាន់តំណែងរបស់មេដឹកនាំថ្មីដែលត្រូវបានតែងតាំងដោយទីក្រុងប៉េកាំង ដែលជាអតីតប្រធានសន្តិសុខ និងជាមន្ត្រីប៉ូលីស John Lee ។

ក្បួនម៉ូតូរបស់លោក Xi ត្រូវបានគេមើលឃើញ បន្ទាប់ពីបានឆ្លងកាត់ព្រំដែនទីក្រុងជាមួយប្រទេសចិនដីគោក។ មេដឹកនាំចិនរូបនេះ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការស្បថចូលកាន់តំណែងរបស់លោក John Lee និងការធ្វើសុន្ទរកថាផងដែរ។

វិធានការ​សន្តិសុខ​តឹងតែង​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi រួម​មាន​វត្តមាន​ប៉ូលិស ការ​បិទ​ផ្លូវ និង​ការ​ហាមប្រាម​ប្រើប្រាស់ដ្រូន។ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ហុងកុង​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក Xi នៅក្រៅ​ប្រទេស​ចិន​ ចាប់តាំងពីមាន​ការផ្ទុះ​ឆ្លងនៃជំងឺ​រាតត្បាតកូវីដ១៩​៕

ប្រភព៖ CNN ប្រែសម្រួល ៖ សង្ហា

មតិយោបល់