- 2022-07-13 02:29:23
- ព័ត៌មាន
ត្រូវដឹង! គេបិទកំណាត់ផ្លូវជាតិលេខ៤ មួយកន្លែងមិនឲ្យធ្វើដំណើរទេ ទឹកលិចអស់ហើយ វៀងមកផ្លូវជាតិលេខ៣វិញ
- 2022-07-13 02:29:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវដឹង! គេបិទកំណាត់ផ្លូវជាតិលេខ៤ មួយកន្លែងមិនឲ្យធ្វើដំណើរទេ ទឹកលិចអស់ហើយ វៀងមកផ្លូវជាតិលេខ៣វិញ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីអំពីការបិទ កំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយសារតែជំនន់ទឹកភ្លៀងជន់ខ្លាំងធ្វើឲ្យជន់ លិចផ្លូវជាតិ។
ដោយ រដ្ឋបាលខេត្តព្រះសីហនុ ឱ្យបានបញ្ជាក់ថា៖ មកដល់ម៉ោង១៦:១៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ កម្រិតជំនន់ទឹកភ្លៀងបាន កើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្ថានភាពបែបនេះមិនអាចអនុញ្ញាឱ្យ យានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
ដូចនេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យ មានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកចរាចរបណ្តោះ អាសន្នចំពោះយានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងករណី សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅ មកខេត្តព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ៣ វិញ។