• 2022-07-18 03:37:28
  • ព័ត៌មាន

ឯកឧត្តម គួច ចំរើន! ប្រកាសស្វែងរកអ្នកជំនាញ ជួយដោះសា្រយបញ្ហាចេញស្នឹមលើព្រះបាទ ព្រះថោងនាងនាគ

  • 2022-07-18 03:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វែងរកអ្នកជំនាញ ដើម្បីដោះស្រាយបញ្ហាចេញចេញស្នឹមនៅ ព្រះបាទព្រះថោង ដែលទើបនឹងធ្វើពិធីអភិសេករួចរាល់កាលពីខែមេសាកន្លងទៅ។

យោងទៅតាមគេហទំព័រ របស់ ឯកឧត្តម គួច ចំរើន បានបង្ហោះថា « ប្រិយមិត្តណា មានជំនាញ មានបទពិសោធន៍ ព្រះបាទព្រះថោង ធ្វើពីស្ពាន់ ចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ចេញស្នឹមដូចនេះ »

លើសពីនោះ ឯកឧត្តមក៏បាន ឲ្យបងប្អូនប្រជាពលរដ្ឋ ជួយបញ្ចេញជា មតិយោបល់ ឬក៏វិធីសាស្រ្ត ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹម ទៅលើរូបសំណាកព្រះថោងនាងនាគ ផងដែរ ។

សូមជម្រាបថា រូបសំណាក ព្រះថោងនាងនាគ រចនាដោយស្ថាបត្យករខ្មែរ សាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ម៉ែត្រ តម្កល់់នៅលើបល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលចំណុចប្រសព្វនៃមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ បែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងកំពុងក្លាយទៅជានិមិត្តរូបថ្មី ប្រចាំខេត្តព្រះសីហនុផងដែរ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់