• 2022-07-19 03:54:27
  • ព័ត៌មាន

គួរឲ្យសរសើរ! ទោះអាយុច្រើនហើយក្តី លោកជា យុទ្ធា នៅតែបន្តធ្វើចម្លាក់ស្ពាន់បុរាណខ្មែរ និងមានក្តីស្រមៃធំមួយទៀត

  • 2022-07-19 03:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជា យុទ្ធា មានវ័យ៦៧ ឆ្នាំ ដែលជាស្ថាបនិកចម្លាក់ស្ពាន់បុរាណខ្មែរនៅខេត្តកណ្ដាល នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដើម្បីឲ្យកូនខ្មែរបានយល់ដឹង ពិសេសចូលរួមថែរក្សាជំនាញចម្លាក់បុរាណស្ពាន់តទៅថ្ងៃអនាគត។

លោកបានឲ្យដឹងថា លោកបានសិក្សារៀនសូត្រនិងចាប់យកជំនាញចម្លាក់ស្ពាន់បុរាណខ្មែរនេះអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ក្នុងគោលបំណងដើម្បីរក្សាឲ្យ បាននូវជំនាញចម្លាក់ស្ពាន់ បុរាណខ្មែរដោយដៃទុកជាអត្តសញ្ញាណជាតិ បេតិកភ័ណ្ឌជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។

សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមាន ផលលំបាកច្រើន ដោយសារ តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់រចនាពី របៀបរបបរបស់ប្រាសាទ បុរាណទើបយើងត្រូវការពេល វេលា ភាពអត់ធ្មត់ ការសម្រិត សម្រាំងដើម្បីឱ្យចម្លាក់បុរាណស្ពាន់ចេញមកគឺល្អប្រណិត។លោកបន្ថែម។

លោកជា យុទ្ធា៖ សម្រាប់វត្ថុ ធាតុដើមសម្រាប់ធ្វើចម្លាក់នេះគឺបានទិញនៅក្នុងស្រុក ហើយចម្លាក់ស្ពាន់មានបែង ចែកជាពីរប្រភេទ គឺស្ពាន់លឿង និងស្ពាន់ក្រហម សម្រាប់ការចម្លាក់ស្ពាន់បុរាណមួយៗគឺត្រូវប្រើរយៈពេលពីកន្លះខែទៅ៣ខែតាមទំហំដែលភ្ញៀវបានកម្ម៉ង់។

ដូចគ្នានេះដែរជា យុទ្ធា បានអំពាវនាវ ទៅដល់ជាងចម្លាក់ស្ពាន់បុរាណទាំង អស់ព្យាយាមសិក្សារៀនសូត្រឲ្យបានច្បាស់លាស់ពីក្បូរ ក្បាច់រចនាចម្លាក់ស្ពាន់បុរាណត្រូវតាមរចនាបថរូបភាពផ្សេងដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ និងអត្តសញ្ញាញជាតិ កុំឲ្យបាត់បង់ នៅក្នុងប្រទេសយើង ។

សូមបញ្ជាក់ថា លោក ជា យុទ្ធា បានសិក្សារៀនសូត្រនិងធ្វើចម្លាក់ស្ពាន់តាំងពីឆ្នាំ១៩៦៧ ស្ថិតនៅ ភូមិសាលាកាត់សក់ ស្រុកពញ្ញាឮ ខេត្តកណ្តាល មានធ្វើចម្លាក់ស្ពាន់ដូចជា ផ្តិល ដាវ ព្រះខ័ន កាទឹក និងវត្ថុផ្សេងៗទៀត មានតម្លៃចាប់ពី ៦០ដុល្លារឡើងទៅ ក្នុងនោះលោក សម្រាប់សិស្ស និស្សិតដែលចង់សិក្សារៀន សូត្រពីបច្ចេកទេសជំនាញចម្លាក់ស្ពាន់អាចមកសិក្សារៀនសូត្របានដោយផ្ទាល់ជាមួយលោកផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់