• 2022-07-27 07:09:48
  • ព័ត៌មាន

ក្រសួងសុខាភិបាល! ប្រកាសច្រានចោលព័ត៌មានមិនពិតថា ស្រ្ដីមានផ្ទៃពោះម្នាក់នៅសៀមរាបកើតជំងឺអុតស្វា

  • 2022-07-27 07:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនជាព័ត៌មាន ស្ដីពីករណីស្ត្រីមានផ្ទៃពោះ ៨ខែ អវិជ្ជមានវីរុសអុតស្វា នៅខេត្តសៀមរាប ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

ដោយក្រសួងសុខាភិបាលកម្ពុជា សូមប្រកាសច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្រ្តីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា និងសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រ្តីរូបនេះ មានរោគសញ្ញាចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

ក្រុមគ្រូពេទ្យបានឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបានសហការជាមួយក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពអ្នកជំងឺ និងយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីទៅពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសអុតស្វា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។

សូមជម្រាបថា បច្ចុប្បន្ននេះស្ត្រីមានផ្ទៃពោះខាងលើ មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្ដើរៗ ក្រោមការជួយពិនិត្យតាមដាន និងព្យាបាលជំងឺជូនគាត់ ដោយក្រុម គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប ៕

ប្រភព៖ ក្រសួងសុខាភិបាល

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់