• 2022-08-05 02:16:49
  • ព័ត៌មាន

អាមេរិក ធ្វើរឿង១នេះភ្លាមៗ បន្ទាប់ពីចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ បាញ់មីសុីលហោះរំលងតៃវ៉ាន់!

  • 2022-08-05 02:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក បានធ្វើការផ្អាកគម្រោងបាញ់តេស្តមីសុីល បន្ទាប់ពីចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភា Nancy Pelosi។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន CNN ។

លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានបញ្ជាក់ថាការផ្អាកធ្វើតេស្តមីសុីល គឺដោយសារតែកំពុងឡើងកម្តៅនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយមានការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ពីសំណាក់កងទ័ពរំដោះប្រជាជនចិន ជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ដែនកោះមួយនេះ។

ចំពោះមីសុីលដែលក្រុងវ៉ាសុីនតោន គ្រោងបាញ់បង្ហោះធ្វើតេស្តនោះមានឈ្មោះថា Minuteman III ជាប្រភេទមីសុីលអន្តរទ្វីប ប៉ុន្តែពេលនេះបានផ្អាកវិញហើយ។ ចិន បានបាញ់មីសុីល ប៉ាលីស្ទិចជាច្រើនគ្រាប់ហោះរំលងតៃវ៉ាន់ ធ្លាក់ចូលទៅក្នុងសមុទ្រ ជាសកម្មភាពយោធា និងជាសារមួយព្រមានដល់តៃវ៉ាន់ ដែលខ្លួនចាត់ទុកថា ជាខេត្ត១របស់ខ្លួនប៉ុណ្ណោះ៕

ប្រភព៖ CNN ប្រែសម្រួល ៖ សង្ហា

មតិយោបល់