• 2022-08-05 02:52:50
  • ព័ត៌មាន

មកដឹងពីពរ របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលលោកប្រដូចពេទ្យព្យាបាលជំងឺ ទៅនឹងកងទ័ពប្រយុទ្ធយ៉ាងអង់អាចជាមួយសត្រូវ

  • 2022-08-05 02:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបាទជ័យវរ្ម័នទី៧ គឺជាកំពូលក្សត្រដ៏ខ្លាំងពូកែមួយអង្គក្នុងប្រវត្តិសាស្ត្រខ្មែរនាសម័យអង្គរ ហើយទ្រង់ត្រូវបានមនុស្សជាតិស្គាល់ទូទាំងពិភពលោកពីភាពល្បីល្បាញ ខ្លាំងពូកែទាំងសឹកសង្គ្រាម និងការសាងសង់ប្រាសាទ។

ក្នុងរជ្ជកាលរបស់ព្រះអង្គក្រៅពីប្រាសាទ សាលាសំណាក់ សាកលវិទ្យាល័យ ប្រាសាទ និងទីអារាម គឺព្រះអង្គបានយកចិត្តទុកដាក់បំផុតពីវិស័យសុខាភិបាល។ ព្រះអង្គបានប្រៀបប្រដូចពេទ្យព្យាបាលជំងឺ ទៅនឹងកងទ័ពប្រយុទ្ធយ៉ាងអង់អាចជាមួយសត្រូវ បានន័យថាគ្រូពេទ្យព្យាបាលប្រឆាំងនឹងមេរោគផ្សេងៗយ៉ាងដាច់ខាត ។

"ទុក្ខសោក និងការឈឺចាប់របស់ប្រជារាស្ត្រ ក៏ដូចជាទុក្ខសោក និងការឈឺចាប់របស់ព្រះអង្គដែរ ។ ព្រះអង្គបានស្ថាបនាអរោគសាលាចំនួន១០២កន្លែងទូទាំងអាណាចក្រ ហើយមានចំងាយពីមួយទៅមួយយ៉ាងហោចណាស់ ៣៨ - ៤០ គ.ម ។ ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណ:ក៏បានទទួលការព្យាបាលស្មើៗគ្នា និងរួមទាំងអ្នកទោសផងដែរ។

គួរបញ្ជាក់ថាក្នុងអរោគសាលាមានតំកល់រូបបដិមា និងចម្លាក់ព្រះពុទ្ធ (ព្រះពោធិសត្វ?) ព្រះគ្រូភេសជ្ជ Bhaisajyaguru, (គ្រូថ្នាំ)៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម