• 2022-08-05 11:16:17
  • ព័ត៌មាន

​FWD Cambodia​ និង​អង្គ​ការ​មូល​និធិ​កុមារ​កម្ពុជា (CCF) ​ប្រារព្វ​ពិធី​ដាក់ឱ្យប្រើប្រាស់បង្គោល និងអំពូលភ្លើងសូឡាចំនួន​ 350ដើម ​

  • 2022-08-05 11:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ “ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង” ត្រូវបានប្រារព្ធឡើង ដើម្បីប្រគល់ និងដាក់ឱ្យប្រើប្រាស់បង្គោលនិងអំពូលភ្លើងសូឡាជូនអង្គការមូលនិធិកុមារកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោម​វត្ត​មាន​របស់ លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងលោក ស្កុត នីសុន (Scott Neeson) ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ FWD Cambodia និង​​អង្គការ​មូលនិធិកុមារ​កម្ពុជា​ និង​ក្រុម​គ្រួសារ​ជា​ច្រើន​ដែល​រស់​ក្នុង​សហគមន៍របស់​ CCF។

លោក ចាន់ រដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលបានរួមចំណែកក្នុការជួយសហគមន៍តាមរយៈយុទ្ធនាការ "ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង" ដោយការទិញបណ្ណសន្យារ៉ាប់រងមួយ គឺស្មើនឹងការរួម​ចំណែកក្នុង​បង្គោលនិងអំពូលភ្លើងសូឡាមួយដើម។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានឧបត្ថម្ភបង្គោលនិងអំពូលភ្លើងសូឡា 1,000ដើមរួចមកហើយ ដើម្បីជួយបំភ្លឺដល់សហគមន៍ដែលកំពុងខ្វះខាតនៅប្រទេសកម្ពុជា៕

មតិយោបល់