• 2022-08-05 11:32:54
  • ព័ត៌មាន

​មុខ​ម្ហូប​​ទាំង​៥​​​ដែល​សក្តិសម​ជា​មួយ​ស្រាបៀរ​ ABC ​Reserve

  • 2022-08-05 11:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ ABC Reserve ​​ជាស្រាបៀរលាយវីស្គីដ៏ប្រណីត។ ABC​ ត្រូវបានគេ​ស្គាល់តាម​រយៈ​ស្រាបៀរ​ "Extra Stout" ​ដ៏ល្បីល្បាញ​ ហើយឥឡូវនេះជាមួយនឹង "Reserve" ផលិតផលនេះ នឹង​អញ្ជើញ​អតិថិជន​ទៅកាន់ពិភពរសជាតិ​ដ៏ល្អឯកពីរ​លាយបញ្ចូលគ្នា ​ដែល​ផលិតឡើង​ សម្រាប់​អ្នក​ដែល​ស្វែង​រក​អ្វី​ៗ​បន្ថែម​ដល់​ជីវិត ​និង​ចង់​ស្វែង​រក​បទ​ពិសោធន៍​រសជាតិថ្មីៗផងដែរ។

ស្រាបៀរ ABC Reserve ត្រូវ​បាន​ផលិត​ដោយ​គ្រឿង​ផ្សំ​ ដែល​មាន​គុណភាព​ខ្ពស់​បំផុត​ រួម​ទាំង​ស្រូវសាលីលំដាប់​ខ្ពស់​ដែល​ផលិត​តាម​ស្តង់ដារ​គុណភាព​អន្តរជាតិ ដែលជាការច្នៃប្រឌិតរបស់កំពូលអ្នក​ជំនាញផលិត​ស្រាបៀ​ររបស់យើង។ ស្រាបៀរ ABC Reserve គឺជាស្រាបៀរប្រភេទថ្មី មានពណ៌មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំង​រសជាតិ​ប្រហើរ ពេញ​ដប ដែល​មាន​ការ​រចនា​ថ្មី​ឡូយ រំលេច​នូវ​ពណ៌​ទង់​ដែង ជា​ពណ៌​ប្រចាំ​ផលិតផល​នេះ។ ​​ជា​មួយ​គុណភាព​ល្អ​ឯក​​​របស់​ស្រាបៀរ​​​យើង​គួរ​តែ​​មុខ​ម្ហូប​ទាំង​៥​ខាង​ក្រោម​ ​ដើម្បី​ឲ្យ​​សក្ដិសម​​​ក្នុង​ការ​ក្រេបនូវ​រសជាតិ​ដ៏​ប្រណីត​នេះ​​៖

១-​អយស្ទ័រ៖ អយស្ទ័រ​ជា​ប្រភេទ​អាហារ​សមុទ្រ​​សម្បូរ​ទៅ​ដោយ​វីតាមីន​ B12 ​​​ហើយ​ពិសេស​វា​ជា​អាហារ​ដែល​មាន​ភាព​ប៉ូវ​កម្លាំង​​​ខ្លាំង​ ដើម្បី​ឲ្យ​អាហារ​នេះ​កាន់​តែ​ប៉ូវ​ខ្លាំង​​​បង​ប្អូន​​អាច​សាក​តាម​វិធី​នេះ​បាន​ ពោល​គឺ​ហូប​អយស្ទ័រ​ហើយ​​​ក្រេប​សាបៀរ​ ABC Reserve តាម​ក្រោយ​។ បើ​សិន​បង​ប្អូន​ធ្វើ​បែប​នេះ​​ធានា​១០០%​ថា​ក្លិន​ឈ្ងុយ​របស់ស្រាបៀរ​​ ABC Reserve ​នឹង​ធ្វើ​ឲ្យ​ក្លិន​ឆ្អាប​របស់​អយស្ទ័រ​រលាយ​បាត់​ពី​ក្នុង​មាត់​របស់​បង​ប្អូន ហើយ​​នឹង​ជះ​ក្លិន​ឈ្ងុយ​ពេញ​​មាត់​​​​​រក​អ្វី​មក​ពណ៌នា​​មិន​ត្រូវ​។

​​​​​២- Steak ៖​​ ជា​ការ​ពិត​ណាស់​ប្រភេទ​ Steak ​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​​សារធាតុ​សំខាន់​ៗ​សម្រាប់​រាងកាយ​ ដូច​ជា​កាបូអ៊ីដ្រាត​, ខ្លាញ់, ប្រូតេអ៊ីន , វីតាមីន និង​សារធាតុ​រ៉ែ​ជា​ដើម។ យ៉ាង​ណា​អាហារ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​​ដឹង​ថា​ វា​ពិត​ជា​សក្ដិសម​ខ្លាំង​នៅ​ពេល​ដែល​សាច់​មាន​ជាតិ​​ជាប់​ឈាម​តិច​ៗ ហើយ​បាន​​ក្រេប​រសជាតិ​ស្រាបៀរ​ ABC Reserve ​តាម​ក្រោយ​ធ្វើ​ឲ្យ​អាហារ​នោះ​កាន់​តែ​មាន​រសជាតិ​ឆ្ងាញ់​​​។

៣- ឆ្អឹង​ជំនីរ​អាំង ( barbecue ribs ) ៖ អាហារ​ប្រភេទ​នេះ​​អ្នក​ទាំង​អស់​គ្នា​សាក​ស្រមៃ​មើល​ថា ​វា​នឹង​មាន​រសជាតិ​កាន់​តែ​ពិសេស​ប្រសិន​បើ​​បាន​​បរិភោគ​ជា​មួយស្រាបៀរ ABC Reserve ព្រោះ​ថា​ ឆ្អឹង​ជំនីរ​អាំង​គឺ​មាន​ខ្លាញ់​តិច​ៗ ដែល​​អាំង​ទៅ​​ធ្វើ​ឲ្យ​​​ជះក្លិន​​ឈ្ងុយ​​​​របស់​វា​​ដក​ជាប់​ក្នុង​​ចិត្ត​យើង​ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​​បើ​បាន​​​ស្រាបៀរ ABC Reserve ​មួយ​កែវ​ក្រេប​តាម​​ក្រោយ​ នឹង​ធ្វើ​ឲ្យ​អាហារ​នោះ​​កាន់​តែ​ផ្អែម​ជាប់​មាត់​។

៤-សាច់​ត្រី​សាម៉ុង​៖ ​​ត្រី​សាម៉ុង​ជា​អាហារ​ដែល​មាន​​​ជីវជាតិ​​ច្រើន​ខ្លាំង​បំផុត​មួយ​នៅ​លើ​លោក ត្រី​ដ៏​ពេញ​និយម​មួយ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ពិសេស​​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មួ​យ​ចំនួន​ថែម​ទៀង​ផង​។ ​ត្រី​ប្រភេទ​​នេះ​គេ​អាច​មក​​ធ្វើ​ជា​អាហារ​ដ៏​ពិសេស ​និង​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង​​បំផុត ​ហើយ​​ក៏​ដើម្បី​ជួយ​បង្កើន​សារធាតុ​ប៉ូវ​ដល់​រាងកាយ​។ យ៉ាង​ណា​ត្រី​ប្រភេទ​នេះ​​ ប្រសិន​បើ​យើង​បាន​បរិភោគ​ជា​​មួយ​​ ស្រាបៀរ ABC Reserve ​នឹង​ធ្វើ​ឲ្យ​ក្លិន​ឆ្អាប​របស់​ត្រី​រលាយ​បាត់​ពី​មាត់​របស់​យើង ហើយ​ធ្វើ​ឲ្យ​សាច់​ត្រី​មាន​រសជាតិ​កាន់​តែ​​ឆ្ងាញ់​លើស​មុន​ ថែម​ទៀត​ផង​។

៥-អាហារ​សមុទ្រ​ក្រឡុក​ (Seafood Boil )៖​ អាហារ​​សមុទ្រ​ក្រឡុក​ជា​អាហារ​មួយ​ប្រភេទ​ដែល​​​មាន​ភាព​ទាក់ទាញ​ និង​ប្លែក​​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​នៅ​ពេល​បាន​ឃើញ​ពី​ភាព​ស្រស់​ស្អាត​របស់​វា នឹង​មាន​អារម្មណ៍​ចង់​ញាំ ហើយ​​ពិសេស​នោះ​អាហារ​ប្រភេទ​នេះ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​​ ដោយ​​ចង់​សាក​រសជាតិ​​របស់​វា​ ​​យ៉ាង​ណា​អាហារ​ប្រភេទ​នេះ​​ក៏​នឹង​កាន់​តែ​ឆ្ងាញ់​​ផង​ដែរ​ នៅ​ពេល​ដែល​អ្នក​​​បរិភោគ​​​ជា​មួយស្រាបៀរ​​ ABC Reserve ដែល​ជា​ស្រាបៀរ​ល្អ​បំផុត​មួយ​ទើប​តែ​ចេញ​ថ្មី៕ ​​​​​​​​​​​​​​​​​​

មតិយោបល់