• 2022-08-10 07:22:29
  • ព័ត៌មាន

មានដឹងអត់! ដើមឈើដែលខ្ពស់ អាយុកាលចំណាស់ និងធំជាងគេលើលោក សុទ្ធតែស្ថិតក្នុងប្រទេសមហាអំណាចមួយនេះ

  • 2022-08-10 07:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោកបានបង្កើតឡើងនូវភាវរស់រាប់មិនអស់មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យផលជាច្រើនយ៉ាងដល់មនុស្សសត្វគ្រប់រូបភាព ។

យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណាដែលមានកម្ពស់ខ្ពស់ ទំហំធំ និងមានអាយុកាលចំណាស់ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ។

ចម្លើយនោះគឺដើមឈើដែលមានកម្ពស់ខ្ពស់ ទំហំធំ និងមានអាយុកាលចំណាស់ជាងគេបំផុតនៅលើពិភពលោក សុទ្ធសឹងតែស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

១.ដើមឈើដែលខ្ពស់ជាងគេបំផុតលើលោក

ដើមឈើដែលត្រូវបានគេចាត់ទុកថាខ្ពស់ជាងគេបំផុតលើលោកស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមរិក ក្នុងឧទ្យានជាតិ១ដែលមានឈ្មោះថា Redwood ។ ដើមឈើនេះមានឈ្មោះថា ហៃផឺរៀន (Hyperion) មានកម្ពស់រហូតទៅដល់១១៦ម៉ែត្រឯណោះ ហើយពិសេសដើមឈើប្រភេទនេះអាច រស់បានចាប់ពីអាយុ ៦០០ ទៅ៨០០ឆ្នាំផងដែរ៕

២.ដើមឈើដែលធំជាងគេបំផុតលើលោក

ដើមឈើដែលត្រូវបានគេចាត់ទុកថាធំជាងគេបំផុតលើលោកស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមរិក ក្នុងឧទ្យានជាតិ១ដែលមានឈ្មោះថា Sequoia ។ ដើមឈើនេះមានឈ្មោះថា General Sherman ជាប្រភេទពូជដើមឈើ Giant Sequoia ដែលវាមាអង្កត់ផ្ចិត៩ម៉ែត្រនិង មានកម្ពស់រហូតទៅដល់៨៤ម៉ែត្រឯណោះ ហើយពិសេសដើមឈើប្រភេទនេះអាច រស់បានចាប់ពីអាយុលើសពី៣,៥០០ឆ្នាំផងដែរ៕

៣. ដើមឈើដែល មានអាយុកាលចំណាស់បំផុតលើលោក

ដើមឈើដែលត្រូវបានគេចាត់ទុកថាមានអាយុកាលចំណាស់បំផុតលើលោកស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា (California) សហរដ្ឋអាមរិក ។ដើមឈើនេះមានឈ្មោះថា Methuselah ដោយវាបានដុះនៅក្នុងតំបន់ជួរភ្នំ១កន្លែងស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា ពិសេសវាមានអាយុកាលរហូតដល់ទៅ៤,៨៥៣ឆ្នាំឯណោះ បើយោងទៅតាមការបញ្ជាក់របស់អ្នកជំនាញកាលពីពេលកន្លងទៅ។ សព្វថ្ងៃនេះ ដើមឈើ Methuselah កំពុងតែទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងតំបន់នោះ។

ប្រភព៖ theguardian | Wikipedia | greatknowledge ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់