• 2022-08-11 08:42:38
  • ព័ត៌មាន

ឱកាសល្អ! បង្កើនប្រាក់ចំណូល និងអាជីពជាទីប្រឹក្សាធានារ៉ាប់រងតាមរយៈ «សិក្ខាសាលាឱកាសការងារ» ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍

  • 2022-08-11 08:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់ និងមានវត្តមានគម្រប់ ១០ ឆ្នាំនៅកម្ពុជា សូមគោរពអញ្ជើញសាធារណជនទាំងអស់ចូលរួម «សិក្ខាសាលាឱកាសការងារ» ដ៏ធំប្រចាំឆ្នាំរបស់យើងសម្រាប់លោកអ្នកដែលចង់ចាប់អាជីពការងារជាទីប្រឹក្សាធានារ៉ាប់រង ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia)។

អត្ថប្រយោជន៍ក្នុងអាជីពជាទីប្រឹក្សាធានារ៉ាប់រង និងជាដៃគូអាជីវកម្មដែលលោកអ្នកនឹងទទួលបានរួមមាន៖ ប្រាក់ចំណូលបន្ថែម រង្វាន់លើកទឹកចិត្ត ដំណើរកម្សាន្តក្នុង និងក្រៅប្រទេស ឱកាសចូលរួមកម្មវិធីសន្និបាតអន្តរជាតិធំៗ ឱកាសអភិវឌ្ឍសមត្ថភាព ជំនាញ និងភាពជាអ្នកដឹកនាំ បង្កើនទំនាក់ទំនង និង បណ្តាញសង្គម ការទទួលស្គាល់ជាសាធារណៈ និងលើឆាកអន្តរជាតិ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដើម្បីក្លាយជាអ្នកដឹកនាំក្នុងវិស័យធានារ៉ាប់រង និងអត្ថប្រយោជន៍នានាជាច្រើនទៀត។

សិក្ខាសាលានេះរៀបចំឡើងនៅទីតាំងជាច្រើនផ្សេងៗគ្នាដើម្បីផ្តល់ឱកាសដល់ការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក ជាពិសេសពង្រីកវិសាលភាពនៃឱកាសក្លាយជាទីប្រឹក្សាធានារ៉ាប់រង សម្រាប់លោកអ្នកដែលមានសមត្ថភាព និងសក្ដានុពលក្នុងអាជីពនេះ។ លោកអ្នកអាចជ្រើសរើសទីតាំងកម្មវិធីដែលនៅជិតលោកអ្នកបំផុតដូចខាងក្រោម៖

• ខេត្ត ពោធិ៍សាត់៖ ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ៤:០០ ដល់ ៧:០០ល្ងាច នៅសណ្ឋាគារពោធិ៍សាត់រីវើសាយ (Pursat Riverside Hotel)

• រាជធានីភ្នំពេញ៖ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ៩:០០ ដល់ ១១:០០ព្រឹក នៅសណ្ឋាគារ Raffles Le Royal

• ខេត្ត សៀមរាប៖ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ៤:០០ ដល់ ៦:០០ល្ងាច នៅការិយាល័យ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សាខាខេត្តសៀមរាប

• ខេត្ត បន្ទាយមានជ័យ៖ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ៥:០០ ដល់ ៨:០០យប់ នៅ The White Palace Resort

ដើម្បីចុះឈ្មោះចូលរួម សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://bit.ly/3zHTDbD ហើយលោកអ្នកចូលរួមទាំងអស់ក៏នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីថែមទៀតផង។

យើងខ្ញុំសូមជម្រាបជូនផងដែរថា រយៈពេលជិត ១០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា កំពុងការពារអនាគតហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជាជាង ១១ ម៉ឺនគ្រួសារ ហើយសំណងដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមកមានចំនួនរហូតដល់ជាង ៨.៨ លានដុល្លាអាមេរិកបើគិតចាប់តាំងពីឆ្នាំ ២០១២ ៕

សម្រាប់ព័ត៌មានអំពីក្រុមហ៊ុន សូមចូលទៅកាន់តំណភ្ជាប់នេះ https://bit.ly/3A8YBQ4

មតិយោបល់