/633d3eac3a003_1664958120_medium.jpg)
- 2022-10-05 08:38:11
- ព័ត៌មាន
កូនសេដ្ឋីថៃ ម្ចាស់សណ្ឋាគារដ៏ធំនៅកម្ពុជា លុះតាមដំបូន្មានឪពុក ថាត្រូវតែរកលុយចាយខ្លួនឯង
- 2022-10-05 08:38:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនសេដ្ឋីថៃ ម្ចាស់សណ្ឋាគារដ៏ធំនៅកម្ពុជា លុះតាមដំបូន្មានឪពុក ថាត្រូវតែរកលុយចាយខ្លួនឯង
ចន្លោះមិនឃើញ
ត្បិតថាមានភ័ព្វកើតមកក្នុងត្រកូលអភិជន ដែលមានឪពុកគឺជាសេដ្ឋី និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ ៥នៅ កម្ពុជា ប៉ុន្តែនារីជនជាតិថៃដ៏ស្រស់ស្អាត២នាក់ គឺ Aom និង Earn ជាបងប្អូនបង្កើត បច្ចុប្បន្ន គឺត្រូវតែរកលុយដើម្បីចាយវាយខ្លួនឯង ដែលនោះជាការដាស់តឿនរបស់លោកឪពុកជារឿយៗ។
Aom មានឈ្មោះពិតថា PAPAPIN VERAPUCHONG មានវ័យ ២៩ឆ្នាំ ឯ Earn មានឈ្មោះពិតថា NNNAPORN VERAPUCHONG វ័យ ២៣ឆ្នាំ។ ពួកគេគឺជាកូនស្រីច្បង និងពៅគេក្នុងចំណោមបងប្អូន៤នាក់(ស្រីទាំងអស់) ដែលបច្ចុប្បន្នអ្នកទាំងពីរសុទ្ធតែមានចំណូលដើម្បីទ្រទ្រង់ខ្លួនឯងយ៉ាងល្អប្រសើរ។
ដោយឡែកឪពុករបស់ពួកគេ គឺលោកបណ្ឌិត សុបភើឆៃ វិរៈភូជុគ្គ ជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ ៥នៅកម្ពុជា ដែលគេស្គាល់ថាជាសណ្ឋាគារ "សូហ្វីតែ ភូគីត្រា"។ ជាមួយគ្នាលោកបណ្ឌិត ក៏ជាអគ្គ នាយកគ្រប់គ្រងទូរទស្សន៍ប៉ុស្តិ៍លេខ ៥របស់កម្ពុជាថែមទៀតផង។ ត្បិតយ៉ាងនេះ នារីទាំងពីរ ថាឪពុករបស់នាង តែងតែដាស់តឿនថា ត្រូវតែចេះរស់ដោយខ្លួនឯង និងត្រូវធ្វើអ្វីមួយឲ្យបានជោគ ជ័យ។
ដោយសារតែបែបនេះ បងប្អូនត្រកូលអភិជនទាំងពីរ ម្នាក់ៗសុទ្ធតែបានតាំងចិត្តរៀងខ្លួន ទោះជាខ្លួនមានឪពុកម្ដាយ ជាអ្នកមានទ្រព្យហូរហៀយ៉ាងណាក៏ដោយ គឺត្រូវរៀនឲ្យចប់ និងមានការងារទ្រទ្រង់ខ្លួនឯងឲ្យបាន។ បច្ចុប្បន្ន បានបញ្ចប់មហាវិទ្យាល័យ និងមានការងាររកចំណូលរៀងខ្លួន ក្នុងនោះ Aom គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនឱសថមួយរបស់ថៃ។
ដោយឡែក Earn មានការងារធ្វើនៅក្នុងក្រុមហ៊ុនមួយចំនួន មួយក្នុងចំណោមនោះ គឺជាប្រធានផ្នែកទីផ្សាររបស់សណ្ឋាគាររបស់ឪពុកនាង។ មិនត្រឹមប៉ុណ្ណឹង បច្ចុប្បន្ន Aom និង Earn គឺជា Youtuber ល្បីឈ្មោះនៅប្រទេសថៃថែមទៀត។ Aom មានឆាណែលឈ្មោះថា "aom aom channel” និងឆាណែលយូធូបរបស់ Earn គឺ "Earn Together” ដែលឆាណែលពួកគេសុទ្ធតែចំនួន Subscribe រាប់ម៉ឺនរៀងខ្លួនទៅហើយ បើទោះទើបតែបង្កើតបានតែប្រមាណ ៤-៥ខែក៏ដោយ។
ពួកគេធ្វើមាតិកា ពីបែបបទជីវិត(Life Style) ការលើកកម្ពស់ជីវិត(Life Improvement)ទេសចរណ៍ ហើយក្នុងចំណោមនោះ ពួកគេក៏បានធ្វើពីប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។ នេះបើតាមពួកគេបញ្ជាក់ក្នុងបទសម្ភាសន៍។
មិនត្រឹមជាអ្នកធ្វើការងារក្រុមហ៊ុន ជា Youtuber ប៉ុន្តែ Aom ក៏ជាអ្នកនិពន្ធសៀវភៅមួយរូបដែរ ដោយនាងត្រៀមនឹងចេញសៀវភៅមួយក្បាលមានចំណងជើងថា "ថ្ងៃមួយយើងនឹងធំធាត់" ដោយដកស្រង់ភាគច្រើនពីបទពិសោធន៍ជីវិតពិតរបស់នាង។ បច្ចុប្បន្ន ប្អូនស្រីទាំងពីរ អាចរកចំណូលបានយ៉ាងច្រើនពីការងារជា Youtuber។
អ្វីដែលពួកគេសម្រេចបានពីការងារជា Youtuber គឺកើតចេញពីការស្រឡាញ់។ ដូច្នេះហើយ ពួកគេមានសារលើកទឹកចិត្តថា។ គ្រប់គ្នា ជាដំបូងត្រូវស្វែងរកគោលដៅ និងក្ដីស្រមៃដែលខ្លួនឯងចង់បាន...រួចហើយប្រឹងធ្វើវារហូតដល់គោលដៅ ទោះដួលប៉ុន្មានដងក៏ដោយ។ Earn លើកឡើងថា "កុំអោយបោះបង់...ទោះរៀនចប់ ឬមិនចប់ក៏ដោយ...សំខាន់យើងមានក្ដីស្រមៃច្បាស់លាស់ ហើយប្រឹងធ្វើវាឲ្យអស់ពីចិត្ត គ្រប់គ្នាអាចមានឱកាសជោគជ័យ"។
មិនត្រឹមតែមានភ័ព្វបានកើតក្នុងគ្រួសារខ្ពង់ខ្ពស់ បងប្អូនស្រីទាំងពីរ ត្រូវបានឃើញថា មានអំណោយផលខាងផ្នែករូបសម្ផស្ស ពោលគឺសុទ្ធតែមានសម្រស់ស្រស់ស្អាតគួរជាទីទាក់ទាញមិនចាញ់តារាថែមទៀត។ ទោះយ៉ាងនេះក្ដី Aom និង Earn បញ្ជាក់ថា ពួកគេមិនចាប់អារម្មណ៍ធ្វើជាសិល្បការិនីនោះទេ ពោលគឺពួកគេចង់តែធ្វើកិច្ចការពាក់ព័ន្ធនឹងការរកស៊ី លើកកម្ពស់ជីវិតតែប៉ុណ្ណោះ៕