• 2022-10-14 02:50:41
  • ព័ត៌មាន

ទីបំផុត ឯកឧត្តម ឌិត ទីណា ត្រូវ​សភា​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

  • 2022-10-14 02:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦របស់ខ្លួន។ ការប្រជុំនេះពិនិត្យលើរបៀបវារៈតែមួយប៉ុណ្ណោះ គឺការបោះឆ្នោតផ្តល់សេចក្តីទុក ចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។

កិច្ច​ប្រជុំ​បាន​​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​លើ​ឯកឧត្តម ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួស រដ្ឋមន្ត្រី​ចាស់​ឯកឧត្តម វ៉េង សាខុន ដែល​ត្រូវ​បាន​បញ្ចប់​តំណែង។

សម័យប្រជុំដែលមានសមាជិក សមាជិកា ចំនួន ១១១រូប បាន​ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ ទារិកា

មតិយោបល់