• 2022-11-14 07:26:44
  • ព័ត៌មាន

កិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេសុី នឹងក្លាយជាកន្លែងមេដឹកនាំចិន និង អាមេរិក ជួបគ្នា

  • 2022-11-14 07:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំចិន Xi Jinping នឹងជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេសុី។

លោក Biden អញ្ជើញដល់ឥណ្ឌូនេសុី

កិច្ចប្រជុំរវាងមេដឹកនាំចិន និង អាមេរិក ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំង២បានធ្លាក់ចុះ។ បញ្ហាកោះតៃវ៉ាន់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​របៀបវារៈសំខាន់ នៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក Joe Biden និង ប្រធានាធិបតីចិន Xi Jinping ។ ​

សម្រាប់កិច្ចប្រជុំ G20 នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំនេះនឹងក្លាយជាជំនួបផ្ទាល់លើកដំបូងរបស់មេដឹកនាំប្រទេសមហាអំណាចទាំង២ ចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងឆ្នាំ ២០២០មក។

កិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេសុី ជាកិច្ចប្រជុំធំមួយទៀត បន្ទាប់ពីកិច្ហប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ទើបបញ្ចប់ទៅថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ការរៀបចំត្រៀមកិច្ចប្រជុំ G20
រូបភាពកាលពេលជួបគ្នាកន្លងមក

ប្រភព៖ BBC អត្ថបទ ៖ សង្ហា

មតិយោបល់