- 2022-11-15 03:29:06
- ព័ត៌មាន
អាមេរិក សន្យាមិនឱ្យកើតមានសង្គ្រាមត្រជាក់ជាថ្មីម្តងទៀតជាមួយ ចិន
- 2022-11-15 03:29:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក សន្យាមិនឱ្យកើតមានសង្គ្រាមត្រជាក់ជាថ្មីម្តងទៀតជាមួយ ចិន
ចន្លោះមិនឃើញ
ថ្លែងនៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីអាមេរិក Joe Biden សន្យាថាមិនមានសង្គ្រាមត្រជាក់កើតឡើងជាថ្មីជាមួយនឹងប្រទេសចិន ម្តងទៀតនោះទេ។
មេដឹកនាំប្រទេសមហាអំណាចលើលោកទាំង២ លោក Joe Biden និង លោក Xi Jinping បានធ្វើការជួបគ្នានៅក្នុងកិច្ចប្រជុំ G20 ដែលប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ប្រធានាធិបតីអាមេរិក បានថ្លែងថាលោកសន្យាមិនឱ្យមានសង្គ្រាមត្រជាក់កើតឡើងជាថ្មីជាមួយនឹងប្រទេសចិននោះទេ។ លោកបន្តថា អាមេរិកជឿថាចិន នឹងមិនឈ្លានពានទៅលើកោះតៃវ៉ាន់ ឡើយ។
ក្រៅពីររបៀបវារៈអំពីកោះតៃវ៉ាន់ ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំទាំង២ក៏បានជួបពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និង ការឈ្លានពានរបស់រុស្សីទៅលើប្រទេសអ៊ុយក្រែនផងដែរ។ អាមេរិក និង ចិន ឯកភាពប្រឆាំងដាច់ខាតការប្រើនុយក្លេអ៊ែរក្នុងសង្គ្រាមនៅអ៊ុយក្រែន៕