• 2022-11-18 03:38:06
  • ព័ត៌មាន

ប្រធានាធិបតីបារាំង ថ្លែងពាក្យមួយឃ្លាមានន័យខ្លាំង មុនពេលព្រឹត្តិការណ៍ប្រកួត​ World Cup មកដល់

  • 2022-11-18 03:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា កីឡាមិនគួរពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។

លោក Emmanuel Macron បានថ្លែងប្រាប់អ្នកសារព័ត៍មានថា កីឡាមិនគួរពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។ ប្រធានាធិបតីបារាំងរូបនេះ ថ្លែងយ៉ាងដូច្នេះ ២ថ្ងៃមុនពេលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក វើលខាប់ ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រធានាធិបតីបារាំងបានបញ្ជាក់ច្បាស់ៗថា សំណួរដែលទាក់ទងនឹងរឿងនយោបាយ សិទ្ធមនុស្ស និង ការបម្រែបម្រួលអាកាសធាតុ មិនគួរសួរឡើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡានានា តួយ៉ាងដូចក្នុងការប្រកួតវើលខាប់នេះអញ្ចឹងដែរ។ គួរឱ្យដឹងថា វើលខាប់ជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំជាងគេបង្អស់ ដោយប្រព្រឹត្តឡើងរៀងរាល់ ៤ឆ្នាំម្តង។ ហើយក្នុងឆ្នាំ ២០២២នេះ ប្រទេសកាតាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ៕

ប្រភព៖ CNN អត្ថបទ ៖ សង្ហា

មតិយោបល់