• 2022-11-18 04:27:45
  • ព័ត៌មាន

ព្រឹត្តិការណ៍​សំខាន់ សាលារាជធានី​ប្រកាស​បញ្ចៀសចរាចរណ៍​គ្រប់​ប្រភេទ​លើ​មហាវិថីឈ្នះឈ្នះ!

  • 2022-11-18 04:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​រាជធានី​ភ្នំពេញ ប៉ុន្មាន​នាទី​មុន​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​ផែន​ការ​បិទ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅ​លើ​មហាវិថីឈ្នះឈ្នះ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ចំនួន ២ថ្ងៃ។

សេចក្ដី​ជូន​ដំណឹង​នេះ ដើម្បី​បញ្ចៀសចរាចរណ៍​ទៅ​តំបន់​ដែល​ប្រារព្ធ​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡាជាតិ​លើក​ទី៣ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ។ ដូច្នេះ ដើម្បី​បញ្ចៀសការ​កកស្ទះ​ចរាចរណ៍ រក្សា​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ សាលារាជធានី​សម្រេច​ផ្អាក​ការ​ធ្វើចរាចរណ៍​ជា​បណ្ដោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធីរហូត​ដល់​ចប់​កម្មវិធី ដោយ​មិន​អនុញ្ញាត​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថីឈ្នះឈ្នះ ពី​គល់​ស្ពាន​ព្រែកព្នៅរហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦ នៅ​ថ្ងៃ​ទី ២១ វិច្ឆិកា និង ៣០វិច្ឆិកា ២០២២ រហូត​ដល់​បញ្ចប់​កម្មវិធី​សម្រាប់​ថ្ងៃ​នីមួយៗ។

អត្ថបទ៖ ទារិកា

មតិយោបល់