- 2022-11-21 08:14:18
- ព័ត៌មាន
ពិការជើងទាំងគូ តស៊ូមិនបាក់ទឹកចិត្ត រហូតជាប់ជាទូតសុឆន្ទៈ សហព័ន្ធបាល់ទាត់ពិភពលោក FIFA
- 2022-11-21 08:14:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិការជើងទាំងគូ តស៊ូមិនបាក់ទឹកចិត្ត រហូតជាប់ជាទូតសុឆន្ទៈ សហព័ន្ធបាល់ទាត់ពិភពលោក FIFA
ចន្លោះមិនឃើញ
អ្នកធ្វើ Youtube ជនជាតិកាតាម្នាក់ ឈ្មោះ Ghanim Al Muftah អាយុ ២០ឆ្នាំ បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតវើលខាប់ ២០២២ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក Ghanim Al Muftah ជាជនពិការដែលមិនមានជើងទាំង២ទេ។ លោកជា Youtuber ម្នាក់ និងត្រូវបានគេស្គាល់ថាជាអ្នកនិយាយលើកទឹកចិត្តនៅក្នុងកម្មវិធី TEDxQatar University នៅក្នុងឆ្នាំ ២០១៨ ដែលកាលនោះលោកមានវ័យត្រឹម ១៦ឆ្នាំប៉ុណ្ណោះ។ ពេលនោះ បុរសជនជាតិកាតារូបនេះ បានបរិយាយប្រាប់មហាជនអំពីអាការៈរបស់លោកដែលមានពិការភាព ហើយនិយាយលើកទឹកចិត្តដល់មនុស្សផងទាំងពួងដែលពិការដូចលោកដែរ មិនត្រូវបាក់ទឹកចិត្តនោះទេ។
នៅក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួតវើលខាប់ ២០២២ គេសង្កេតឃើញមានវត្តមានលោក Al Muftah ចូលរួមក្នុងនាមជាទូតសុឆន្ទៈរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។ នៅក្នុងពេលអនាគតរូបលោកចង់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា ប៉ារ៉ាអូឡាំពិច ហើយជ្រើសរើសយកវិញ្ញាសារបាល់ទាត់ ដែលជាកីឡាដែលលោកចូលចិត្តបំផុត។ បុរសវ័យ ២០ឆ្នាំរូបនេះ បានឱ្យដឹងថាលោកបានធំដឹងក្តី លេងបាល់ទាត់ ដោយប្រើដៃជំនួសជើង៕