• 2022-12-15 02:55:26
  • ព័ត៌មាន

ធនាគារ ស្ថាបនា ផ្តល់ផ្ទេរឥណទានគេហដ្ឋាន ជាមួយអត្រាការប្រាក់ទាប

  • 2022-12-15 02:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2022៖ ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការ "ផ្ទេរឥណទានគេហដ្ឋាន" ដើម្បីផ្តល់អត្រាការប្រាក់ពិសេសត្រឹមតែ 6% ក្នុងមួយឆ្នាំ និងទំហំប្រាក់កម្ចីរហូតដល់ 1,000,000 ដុល្លារអាមេរិកជាមួយនឹងរយៈពេលខ្ចីរហូតដល់ 25ឆ្នាំ។

ការផ្តល់ជូននេះនឹងជួយសម្រួលបន្ទុកហិរញ្ញវត្ថុអតិថិជនដែលមានឥណទានគេហដ្ឋានស្រាប់ ដែលជួយឱ្យពួកគាត់ចាត់ចែងថវិកាបានល្អប្រសើរជាងមុន។ លើសពីនេះទៅទៀត អតិថិជនក៏អាចជ្រើសរើសលក្ខខណ្ឌបង់ប្រាក់ត្រលប់ និងជម្រើសឥណទានផ្សេងទៀត រួមមានឥណទានបុគ្គល និងប័ណ្ណឥណទាន។

ការផ្តល់ជូនពិសេសនេះសម្រាប់អតិថិជនដែលមានឥណទានគេហដ្ឋានស្រាប់ជាមួយស្ថាប័នហិរញ្ញវត្ថុណាមួយ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែមីនា ឆ្នាំ 2023។

អតិថិជនអាចដាក់ពាក្យស្នើសុំផ្ទេរឥណទានគេហដ្ឋាននេះបាននៅគ្រប់សាខារបស់ធនាគារ ស្ថាបនាទូទាំងប្រទេស។ ស្វែងយល់ព័ត៌មានលម្អិតបន្ថែមតាមរយ: https://www.sathapana.com.kh/km/recommended-offers/promotion-refinance-your-home-loan/?no_cache=1

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

មតិយោបល់