• 2022-12-26 03:40:00
  • ព័ត៌មាន

ប្រញាប់ឡើងប្អូនៗ! ក្រសួងការងារ ប្រកាស់ជ្រើសរើសសិស្សនិសិត្សផ្ដល់ អាហារូបករណ៍រាប់ពាន់នាក់

  • 2022-12-26 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជន ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ខាងមុខនេះ ក្រសួងនឹងជ្រើសរើសបេក្ខជនចំនួន ២៤ ២៣៨ នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ។

នេះជាឱកាសពិសេសកម្រណាស់ សម្រាប់ប្អូនដែលទើបបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុប ដោយអាចមានឱកាសចាប់យក និងសិក្សាជំនាញជាច្រើនដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនទៅថ្ងៃអនាគត។ ក្រសួងការងារបានបញ្ចាក់បន្ថែមទៀតថា អាហារូបករណ៍ចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ មានបែងចែកដូចជា ៖ ១ (C1) ២ (C2) និង ៣ (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) ទៅតាមចំនួន ជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ព័ត៌មានលំអិតសូមមើលក្នុងលិខិតប្រកាសខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់