• 2022-12-29 04:45:00
  • ព័ត៌មាន

តក់ស្លុតណាស់! ហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូហ្គ្រេនដាយមិន នៅប៉ោយប៉ែតយប់មិញ រកឃើញថាមានស្លាប់និងរបួសច្រើននាក់ណាស់

  • 2022-12-29 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការអគ្គិភ័យឆាបឆេះអាគារក្រុមហ៊ុនហ្គ្រេនដាយមិនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតថ្ងៃទី២៨ ជិតឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ។ នេះបើតាមការបង្ហោះលើផេកហ្វេសប៊ុក ឯកឧត្តម គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៩នេះ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា មកដល់វេលាព្រឹកនេះភ្លើងនៅតែបន្តឆាប់ឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ។ ដោយឡែកយោងតាមប្រភពសារព័ត៌មានក្នុងស្រុក FreshNews ទទួលបានពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា របាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស១០នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូ និងសណ្ឋាគារនេះ។

អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមូលហេតុយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់