• 2022-12-29 07:16:00
  • ព័ត៌មាន

ស្លុតចិត្តណាស់! ដឹងមូលហេតុជំហ៊ានដំបូង ឆេះអគារកាស៊ីណូដាយមិន នៅប៉ោយប៉ែតហើយ

  • 2022-12-29 07:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីអគ្គិភ័យវាយប្រហារអគារកាស៊ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន FreshNews នៅមុននេះបន្តិច។

តាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ករណីអគ្គិភ័យនេះអាចគ្រប់គ្រងបានទាំងស្រុងហើយ ក្រោយប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ ។ ដោយឡែក កម្លាំងសមត្ថកិច្ចមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលនៅពេលនេះកម្លាំងសមត្ថកិច្ចទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវរុករកជនរងគ្រោះដែលបានជាប់គាំង នៅក្នុងអគារនៅពេលដែលភ្លើងកំពុងឆេះ។ រហូតមកដល់ពេលនេះ មានមនុស្ស១១នាក់ ត្រូវបានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួសផងដែរ ៕

ប្រភព៖ FreshNews

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់