- 2023-01-04 02:55:31
- ព័ត៌មាន
នេះគឺជាគុណវិបត្តិ និងគុណសម្បត្តិឧទាហរណ៍ថា បើភពផែនដីរបស់យើងគ្មានដុំពពកសូម្បីតែ ១
- 2023-01-04 02:55:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះគឺជាគុណវិបត្តិ និងគុណសម្បត្តិឧទាហរណ៍ថា បើភពផែនដីរបស់យើងគ្មានដុំពពកសូម្បីតែ ១
ចន្លោះមិនឃើញ
ផែនដីត្រូវបានដុំពពកតូចធំជាច្រើនគ្របដណ្ដប់ពាសពេញចំនួនប្រមាណ ៧០% នៃផ្ទៃមេឃទាំងមូល។ និយាយក្នុងន័យឧបមាថា ចុះបើគ្មានពពកសោះនៅលើមេឃ តើវានឹងប៉ះពាល់ដែរឬទេចំពោះជីវិតនៅលើផែនដី?
ចម្លើយខ្លីគឺថា "ត្រឹមត្រូវ" វានឹងប៉ះពាល់។ នៅក្នុងរយៈពេល២-៣ថ្ងៃដំបូង បញ្ហាចម្បងដែលកើតមានឡើងគឺសំណើម។ ដូចដែលបានដឹង កម្ដៅព្រះអាទិត្យនឹងបង្កើតឲ្យមានលំហួតទឹក ដែលប្រមូលផ្ដុំកកើតជាពពក។ អ៊ីចឹងបើមិនអាចកើតជាពពក នោះលំហួតទឹកនៅតែវិលចុះឡើងនៅក្នុងស្រទាប់បរិយាកាស ដែលបង្កើតជាសំណើមក្នុងខ្យល់ជិត ១០០%តែម្ដង។ ឧទាហរណ៍ថា អ្នកកំពុងជិះយន្តហោះ នោះលំញ័រនឹងកើនឡើងខ្លាំងជាងធម្មតា។
បន្ថែមពីនេះ បើគ្មានការការពារពីពពកនោះទេ ពន្លឺព្រះអាទិត្យនឹងចាំងចូលផែនដីខ្លាំងជាងធម្មតា ដែលបង្កឲ្យកើនឡើងកម្ដៅផែនដី និងបង្កើតជារលកខ្យល់ក្ដៅមិនខាន។ ការឡើងកម្ដៅនឹងសម្លាប់ជីវិតសត្វ និងរុក្ខជាតិមួយចំនួន ហើយវានឹងធ្វើឲ្យដុំផ្ទាំងទឹកកកធំៗរលាយ បង្កជាគ្រោះទឹកជំនន់។
កាន់តែវែងឆ្ងាយថែមទៀត វាក៏នឹងមិនមានភ្លៀង ឬព្រិលធ្លាក់ទៀតឡើយសម្រាប់ផែនដី។ កត្តានេះនឹងកាត់ផ្ដាច់ចរន្តប្រភពទឹកនៅលើផែនដីទាំងមូល។ គ្មានភ្លៀង នោះរុក្ខជាតិ ដំណាំ និងសត្វមួយចំនួនច្បាស់នឹងប្រឈមគ្រោះមហន្តរាយដល់បាត់បង់ជីវិតគ្មានសេសសល់។ ពិភពលោកនឹងអស់ទឹកសាបប្រើប្រាស់ក្នុងរយៈពេលប្រមាណជា ២៣ឆ្នាំខាងមុខ។
ស្ដាប់ទៅវាគ្រោះថ្នាក់ណាស់មែនទេ? យ៉ាងណាមិញ វាក៏មានចំណុចល្អតិចតួចដែរ ដូចជា ពិភពលោកនឹងគ្មានខ្យល់ព្យុះ ឬខ្យល់កន្ត្រាក់ទៀតទេ ហើយផ្ទៃមេឃនឹងស្រឡះល្អ ងាយស្រួលមើលផ្កាយនៅពេលរាត្រី។ តើវាអាចកាត់កងគ្នាបានដែរ ឬអត់រវាងគុណសម្បត្តិ និងគុណវិបត្តិប៉ុណ្ណឹង៕