• 2023-01-05 03:40:37
  • ព័ត៌មាន

ជាប់​បាក់ឌុប​ហើយ មិន​ដឹង​រៀន​ជំនាញ​អី ស្អែក​ក្រសួង​នឹង​បង្ហាញ ជំនាញ​ដែល​ឆ្លើយតបទីផ្សារការងារ​នោះ​ហើយ!

  • 2023-01-05 03:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​រៀប​ចំ​ពិព័រណ៌​អប់រំ​មួយ ដោយ​មាន​គោលដៅ​៣សំខាន់​ៗ ហើយ​មួយ​ក្នុង​ចំណោម​នោះ គឺ​ដើម្បី ដើម្បី​តម្រង់ទិសចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ។

ពិព័រណ៌​នេះ​មាន​ឈ្មោះ​ផ្លូវ​ការ​ថា កម្មវិធី “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ២០២៣” ។ តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ កម្មវិធី នឹង​ត្រូវ​រៀប​ចំ​ឡើយ​រយៈ​ពេល​២ថ្ងៃ ចាប់​ផ្ដើមពី​ថ្ងៃ​ស្អែក​ទី ០៦-០៧ ខែមករា ឆ្នាំ២០២៣។

កម្មវិធីពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ មានគោលបំណងធំៗ ចំនួន៣៖

  • ចែករំលែករាល់បទពិសោធន៍ និងតម្រង់ទិសចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ

  • ស្វែងរកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ

  • ជម្រុញឱ្យយុវជនមានភាពក្លាហានក្នុងការប្រកួតប្រជែងរាល់កម្មវិធីអប់រំ

សម្រាប់​ទីកន្លែង​រៀប​ចំ​ពិព័រណ៌ គឺ​ស្ថិត​នៅ​ក្នុង​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ប្រិយមិត្ត​អាច​ធ្វើ​ការចុះឈ្មោះ​ចូល​រួម ដោយ​ឥតគិតថ្លៃ តាម​តំណរ​នេះ ៖ https://forms.gle/VGs5rLNVmjBWJEMM7

អត្ថបទ៖ ទារិកា

មតិយោបល់