• 2023-01-06 04:46:55
  • ព័ត៌មាន

ល្អហួស សាកលវិទ្យាល័យភូមិន្ទកសិកម្ម ប្រកាស​ផ្ដល់​អាហារូបករណ៍​ហើយ ធានា​ជួយ​រក​ការងារ​ឲ្យ​ទៀត!

  • 2023-01-06 04:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យភូមិន្ទកសិកម្ម​ចំការ​ដូង ទើប​បាន​ប្រកាស​កម្មវិធី​ផ្ដល់​អាហារូបករណ៍​របស់​ខ្លួន​ដល់​អ្នក​មាន​និទ្ទេស A បាន​សិក្សា​ដោយ​ឥតគិតថ្លៃ​ហើយ ថែម​ទាំង​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ផ្សេង​ៗ​ទៀត។

តាម​ការ​ជូន​ដំណឹង​របស់​សាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់​សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ និងមានកម្រិត​ពិន្ទុ​និទ្ទេស A សាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមផ្ដល់ជូនអាហារូបករណ៍ដល់គ្រប់រូប និងទទួលបានការឧបត្ថម្ភគាំទ្រផ្សេងៗ ដូចខាងក្រោម៖

-ទទួលបានការសិក្សារយៈពេល៤ឆ្នាំពេញ លើមុខជំនាញណាមួយដែលចង់សិក្សា ដោយឥតគិតថ្ល -ទទួលបានការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដោយឥតគិតថ្លៃ រយៈពេល៤ឆ្នាំ -ទទួលបានជំនួយឧបត្ថម្ភបន្ថែម សម្រាប់ការស្នាក់នៅ ក្នុងរយៈពេលសិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំ -សាកលវិទ្យាល័យនឹងជួយរកការងារធ្វើក្រៅម៉ោងសិក្សាជូននិស្សិត ប្រសិនត្រូវការ -ទទួលបានឱកាសហាត់ការនៅកសិដ្ឋាន ឬ ក្រុមហ៊ុនទាំងក្នុងស្រុក និងនៅបរទេស ក្នុងពេលសិក្សា សាកលវិទ្យាល័យនិងជួយសម្រួលរកការងារធ្វើជូន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ករណីការសិក្សាថ្នាក់បរិញ្ញាបានទទួលចំណាត់ថ្នាក់ល្អ សាកលវិទ្យាល័យនឹងជួយរកអាហារូបករណ៍ បន្តការសិក្សាថ្នាក់វិទ្យាជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឬសាកលវិទ្យាល័យដៃគូនៅ បរទេស។

សូមអញ្ជើញមកកាន់សាកលវិទ្យាល័យភូមិអ្នកសិកម្ម ដើម្បីទទួលព័ត៌មានបន្ថែម ឬទាក់ទងមកលោក បណ្ឌិត យួន ថាវរៈ សាកលវិទ្យាធិការរង (ទូរស័ព្ទនិងតេក្រាម ០១៧ ៣៨១ ០៨០) លោក ពេជ្រ សំណាង នាយករងផ្នែកថ្នាក់កាំសិក្សាព្រមូលដ្ឋាន (ទូរស័ព្ទនិងតេក្រាម (១១ ៤៤៣ ០៧១, និង លោក អ៊ីវ ធីរ៉ា (ទូរស័ព្ទ នឹងពេលក្រាម ០១៥ ៥៥ ៥៨៦) ប្រធានការិយាល័យសហប្រតិបត្តិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។

អត្ថបទ៖ ទារិកា

មតិយោបល់