- 2023-01-09 03:35:05
- ព័ត៌មាន
ជាប់បម្រាមកូវីដជិត ៣ឆ្នាំ ពេលនេះចិនបើកឲ្យប្រារព្វបុណ្យចូលឆ្នាំចិនជាលើកទីមួយ ដោយគ្មានហាមអ្វីទាំងអស់
- 2023-01-09 03:35:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាប់បម្រាមកូវីដជិត ៣ឆ្នាំ ពេលនេះចិនបើកឲ្យប្រារព្វបុណ្យចូលឆ្នាំចិនជាលើកទីមួយ ដោយគ្មានហាមអ្វីទាំងអស់
ចន្លោះមិនឃើញ
ក្រោយជាប់បម្រាមកូវីដអស់ពេលជិតបីឆ្នាំ ចិនអាចប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី ២១មករា ២០២៣ ខាងមុខ ជាលើកទីមួយ ដោយគ្មានការហាមឃាត់អ្វីទាំងអស់។
តាមទម្លាប់ចិន ការអបអរពិធីបុណ្យឆ្នាំថ្មី មានរយៈពេល៤០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ទី ៧មករានេះទៅ ជាមួយនឹងការផ្តើមធ្វើចលនាបំលាស់ទីទៅស្រុកកំណើតយ៉ាងសន្ធឹកសន្ធាប់បំផុត។ ប៉ុន្តែដំណើររីករាយជួបជុំគ្នាឆ្នាំថ្មី ក៏ជាការសម្រួលឱ្យមានរលកចម្លងកូវីដកាន់តែធំដែរ។
អាក់ខានអស់ពីរឆ្នាំ នេះជាលើកទីមួយ ដែលពលរដ្ឋចិនអាចមានសេរីភាពប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ដោយសេរី ព្រោះលែងមានហើយនយោបាយសូន្យកូវីដ និងគ្មានទេការបិទខ្ទប់ ការធ្វើចត្តាឡីស័ក ឬការធ្វើតេស្ត៕