• 2023-01-10 03:40:00
  • ព័ត៌មាន

ធ្លាប់ចូលទស្សនា ព្រះបរមរាជវាំងចតុម្មុខមង្គល ហើយឬនៅ? តោះ! ពេលនេះបើកឱ្យចូលរាល់ថ្ងៃ!

  • 2023-01-10 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបរមរាជវាំងចតុម្មុខមង្គល បើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលទស្សនាជារៀងរាល់ថ្ងៃ នេះជាឱកាសដ៏ពិសេសនិងកម្រខ្លាំងណាស់ដែលទីតាំងដ៏ខ្ពង់ខ្ពស់នេះបើកឱ្យសាធារណជនអាចចូលទស្សនាបាន។ ធ្លាប់ចូលទស្សនា ព្រះបរមរាជវាំងចតុម្មុខមង្គល ហើយឬនៅ? តោះ! ពេលនេះបើកឱ្យចូលរាល់ថ្ងៃ ។ នេះបើតាមការបង្ហោះនៅលើផេក Chanchhaya Phnom Penh Palace នៅព្រឹកនេះ។

បើតាមទំព័រហ្វេសប៊ុក Chanchhaya Phnom Penh Palace បានបញ្ចាក់ថា សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនាព្រះបរមរាជវាំងចតុម្មុខមង្គលបានជារៀងរាល់ថ្ងៃ ដោយពេល ព្រឹកបើកចាប់ពី ម៉ោង៨ ដល់ ម៉ោង១១ និងពេលរសៀលចាប់ពី ម៉ោង២ ដល់ម៉ោង៥ ផងដែរ។

សូមជម្រាប់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសម្រេចអនុញ្ញាតឱ្យក្រសួងព្រះបរមរាជវាំង បើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ដើម្បីអាចទាញចំណូលមួយចំនួនពីការលក់សំបុត្រជូនភ្ញៀវ និងលក់វត្ថុអនុស្សាវរីយ៍។ ក្រៅពីនេះអ្នកប្រកបរបរពាក់ព័ន្ធមួយចំនួនក៏ទទួលបានចំណូលពីការបើកឱ្យចូលទស្សនាព្រះបរមរាជវាំងនេះផងដែរ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់