• 2023-01-10 09:30:00
  • ព័ត៌មាន

អ្នកឆ្នាំរកាកុំទាន់ភ័យរឿងឆុង! អ្នកគ្រូ ណាលីថា ឆុងខ្លាំងមែនតែមានឆុងហេងនិងឆុងស៊យ

  • 2023-01-10 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគ្រូ ណាលី គ្រូហុងស៊ុយល្បីឈ្មោះនៅកម្ពុជាបានលើកឡើងនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងសែស្រឡាយចិន ដោយមានការគុណគូរពីជោគជតារាសីហូរហែ រកឃើញឲ្យឃើញ អ្នកណាឆុង អ្នកណាមានរាសីល្អក្នុងឆ្នាំថ្មីនេះ។

អ្នកគ្រូហុងស៊ុយ ណាលី បានអធិប្បាយនៅក្នុងកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ» របស់ភីអ៊ិនអ៊ិនថា ឆ្នាំនេះឆុងខ្លាំងបំផុតសម្រាប់បងប្អូនដែលកើតក្នុងឆ្នាំ រកា ។ ប៉ុន្តែបើតាមគ្រូហ៊ុងសុយល្បីឈ្មោះដដែលបន្តទៀតថា ឆ្នាំរការឆុងខ្លាំងមែន តែមានឆុងហេង និងឆុងស៊យដែរ។

ឆុងហេងៈ អ្នកគ្រូបានអធិប្បាយថា ប្រសិនបើមានការបាត់បង់របស់ទ្រព្យ ឬអ្វីម្យ៉ាង តែទទួលបានលាភសំណាងមកវិញ មានន័យថាបាត់បង់របស់ចាស់បានមកវិញរបស់ដែលថ្មី ហើយល្អ ថ្លៃមានតម្លៃជាងរបស់ចាស់នោះទៀត។

ឆុងស៊យៈ អ្នកគ្រូបានអធិប្បាយថា ប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់ការធ្វើដំណើរផ្លូវឆ្ងាយ ក្នុងព្រៃជាដើម ហើយត្រូវប្រយ័ត្នរឿងសាច់ញាតិចាស់ទុំ អាចកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវប្រយ័ត្នសុខភាពបំផុត ៕

ចង់ដឹងលំអិតទាក់ទងនឹងការអធិប្បាយរបស់អ្នកគ្រូ សូមចុចលីងខាងក្រោមនេះ៖ https://www.youtube.com/watch?v=WK-chiGMTHU

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់