- 2023-01-25 07:38:00
- ព័ត៌មាន
បន្តិចទៀតនេះ! រមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង មួយកន្លែងនឹងចេញរូបរាងឡើងនៅខេត្តពោធិ៍សាត់
- 2023-01-25 07:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តិចទៀតនេះ! រមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង មួយកន្លែងនឹងចេញរូបរាងឡើងនៅខេត្តពោធិ៍សាត់
ចន្លោះមិនឃើញ
បន្តិចទៀតនេះ ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងទទួលបាននូវបូជនីយដ្ឋានលោកតាសោម និងប៉មសែលហ្វី ដែលជារមណីយដ្ឋានធម្មជាតិ របស់ឃុំអូរសោម នឹងក្លាយជាកន្លែងសម្រាប់ទេសចរណ៍ ក្នុងពេលឆាប់ៗនេះ ។
បូជនីយដ្ឋានលោកតាសោម និងប៉មសែលហ្វី ទីតាំងធ្វើដំណើរមានលក្ខណៈងាយ ដោយផ្លូវស្រួល ដែលអាចឡើងកំសាន្ត និងថតយកទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រង នៃឃុំអូរសោមទាំងមូល ដោយឈរពីលើ កំពូលប៉មសែលហ្វីដ៏ខ្ពស់ត្រដែត ខ្យល់បក់ រហើយៗ ត្រជាក់ចិត្ត ធ្វើឱ្យទេសចរដែលបានទៅដល់ ទីស្ថានត្រកាលមួយនេះហើយ នឹងស្បើយអស់ទុក្ខកង្វល់មិនខាន ។
អាជ្ញាធរខេត្ត ពិសេសស្ថាប័នពាក់ព័ន្ធសង្ឃឹមជឿជាក់ថា សមិទ្ធិផលថ្មីនាដែនដីធម្មជាតិអូរសោមនេះ នឹងទាក់ទាញទេសចរចូលមកទស្សនា បូជនីយដ្ឋានលោកតាសោម និងប៉មសែលហ្វី យ៉ាងច្រើន ដែលអាចបម្រើប្រយោជន៍ប្រជាជនក្នុងតំបន់បានយ៉ាងល្អប្រសើផងដែរ នាពេលខាងមុខនេះ ៕