• 2023-02-03 14:06:03
  • ព័ត៌មាន

មេចុងភៅល្បីហោះពីកោះបាលី នាំ​បទពិសោធន៍អាហារដ៏អស្ចារ្យមក​កាន់​​សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី​ ភ្នំពេញ

  • 2023-02-03 14:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យ ដែលចុងភៅភ្ញៀវពិសេសរបស់យើងគឺលោក Nic Vanderbeeken មកពីភោជនីយដ្ឋាន Aperitif ដ៏មានកិត្យានុភាពនៅ Viceroy Bali នឹងមានការចំអិនម្ហូបពិសេសដោយផ្ទាល់នៅភោជនីយដ្ឋាន FiveFive Rooftop ចាប់ពីថ្ងៃសុក្រទី ៣ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យ ទី ៥ ខែកុម្ភៈ។

ស្វែងយល់ពីអាហារពេលល្ងាចដ៏ពិសេសនេះ

  • តម្លៃ ១០០++ ដុល្លារក្នុងម្នាក់ (ឈុតអាហារ៥មុខ)
  • ចាប់ពីម៉ោង ៦ល្ងាច ដល់ ១១យប់
  • ការកម្សាន្ត៖ មាន DJ

សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញមានមហិច្ឆតាជាច្រើនក្នុងនាមជាសណ្ឋាគារដ៏ប្រណីតមួយជាពិសេសក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ។យើងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវរបស់យើងចាប់តាំងពីបរិយាកាសនៃកន្លែងទទួលទានអាហាររហូតដល់ការម្សាន្តផ្សេងៗគុណភាពនៃអាហារការបង្ហាញមុខម្ហូប និងសេវាកម្មដ៏ល្អឥតខ្ចោះដែលយើងបន្តខិតខំផ្តល់ជូនអតិថិជន។យើងពិតជាមានកិត្តិយសយ៉ាងខ្លាំងក្នុងការស្វាគមន៍ចុងភៅ Nic មកកាន់សណ្ឋាគារហើយយើងមានទំនុកចិត្តថាជំនាញធ្វើម្ហូបដ៏ពិសេសរបស់គាត់នឹងផ្តល់នូវបទពិសោធន៍ទទួលទានអាហារដ៏មានឱជារសជូនភ្ញៀវរបស់យើង។

លោកអ្នកអាចធ្វើការកក់តាមរយៈលេខទូរស័ពញ្ទ +855 23 600 1234 និងអ៊ីមែល phnompenh.regency@hyatt.com ឬតាមរយៈផេកហ្វេសប៊ុករបស់យើង https://www.facebook.com/hyattregencyphnompenh

មតិយោបល់