• 2023-02-08 09:40:00
  • ព័ត៌មាន

ពលរដ្ឋជាច្រើន ចូលរួមសាទរ ការអានសៀវភៅឥតគិតថ្លៃនៅសួន ស ខេង ខេត្តបាត់ដំបង

  • 2023-02-08 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកម្មភាពពលរដ្ឋមិនថាវ័យចាស់ យុវវ័យ ឬកូនក្មេងតូចៗនោះទេ បាននាំគ្នាសាទរចូលរួមជាច្រើន ក្នុងការអានសៀវភៅដោយឥតគិតថ្លៃនៅសួន ស ខេង បាត់ដំបង រៀងរាល់ល្ងាចថ្ងៃសៅរ៍ ចាប់ពីម៉ោង ៥:០០នាទីល្ងាច ដល់ម៉ោង ៧:០០នាទីយប់ ដើម្បីចូលរួមលើកកម្ពស់ការអាន។

ការចូលរួមរបស់ពលរដ្ឋ ក្នុងការអានសៀវភៅ សបញ្ចាក់ឱ្យឃើញ ពីវប្បធម៌ស្រេកឃ្លានចំណេះដឹង ចង់ចេះ ចង់ស្វែងយល់បន្ថែម ព្រោះថាសៀវភៅសុទ្ធតែមានខ្លឹមសារ ល្អៗដែលកើតចេញពីការបរិច្ចាកពីសប្បុរសជន តាមរយៈ ផ្ទះអំណាន គន្ធី បង្កើតជាបណ្ណាល័យចល័ត ដើម្បីដាក់ឱ្យមហាជនអាចអានបានតាមរយ:សួនច្បារសាធារណៈ បង្កើនចំណេះដឹងទូលំទូលាយដល់ពលរដ្ឋ ពិសេសក្មេងៗជំនាន់ក្រោយ ក្លាយជាធនធានដ៏មានសក្ដានុពលរបស់កម្ពុជាផងដែរ ។

ការអាន គឺទទួលបានចំណេះដឹងច្រើន ជួយលើកស្ទួយប្រាជ្ញាស្មារតី គិតបានស៊ីជម្រៅ និងបង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រ ស្គាល់ពាក្យចាស់ ពាក្យថ្មីកាន់តែច្រើន ហើយអាចយកមកប្រើក្នុងការនិយាយ និងការសរសេរបានកាន់តែល្អ។ ម្យ៉ាងវិញទៀត ការអានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ ព្រោះវាជាផ្នែកមួយនៃការកម្សាន្តផងដែរ ៕

ប្រភពរូបភាព៖ ផ្ទះអំណាន គន្ធី

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់