• 2023-02-09 10:06:57
  • ព័ត៌មាន

អ្នកស្រាវជ្រាវភ្ញាក់ផ្អើលក្រោយប្រទះឃើញ ក្បឿង​បុរាណជាច្រើនក្នុងកំណាយមួយនៅខាងកើតប្រាសាទបាយ័ន

  • 2023-02-09 10:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គររបស់សាកលវិទ្យាល័យតូរិនតូប្រទេសកាណាដា ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ​នៅខឿន​ព្រះវិហារបុរាណមួយ ស្ថិតនៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ២០០ម៉ែត្រ។

ការស្រាវជ្រាវបង្កើតទ្បើងក្នុងគោលបំណងស្វែងយល់អំពីតួនាទីរបស់រចនាសម្ពន្ធ និងតួនាទីរបស់សំណងបុរាណនានាដែលក្នុងនោះរួមមាន ខឿនព្រះវិហារ ខឿនកាកបាទ​ស្ថិតខាងលិចជាប់នឹងព្រះវិហារ និងសំណង់ខឿនព្រះធាតុ។ ជាពិសេសគឺ​ស្វែងយល់​អំពីសម័យកាលវិវត្តន៍នៃការគោរពបូជាព្រះពុទ្ធសាសនានាចុងសម័យអង្គរ។

​របកគំហើញនានា ក្នុងកំណាយស្រាវជ្រាវមានដូចជា ការរកឃើញ គំនរបំណែកក្បឿងនៅលើខឿនកាកបាទ ដែលជាសក្ខីភាពបញ្ជាក់អំពីសំណង់ឈើប្រក់ក្បឿង​មានវត្តមាន​នៅលើខឿននេះ។ ជាទូទៅក្រៅអំពីបំណែកកុលាលភាជន៍ខ្មែរ និងភាជន៍ចិន ដែលជាភស្តុតាង​ការ​ប្រើប្រាស់​​នាសម័យអង្គរ ក្រុមការងារក៏ជួបប្រទះ​នូវភស្តុតាងនៃការប្រើប្រាស់កុលាលភាជន៍​សម័យក្រោយអង្គរ (នាសតវត្សរ៍ទី១៦ទៅ១៧) នៅក្នុងស្រទាប់ជិតព្រះវិហារ។

ជាពិសេស​ចាស់បុរាណនាសម័យក្រោយអង្គរលោកបានបញ្ចុះធាតុអ្នកស្លាប់ក្នុងកូនក្រឡកប់ក្នុងដីបរិវេណខឿនកាកបាទ ទៅតាមទំនៀមទម្លាប់ជំនឿព្រះពុទ្ធសាសនា។ ជាងនេះទៅទៀត គេក៏ប្រទះឃើញស្លាកស្នាមទឹកហូរ ចេញចូលពីស្រះទឹកដ៏ធំមួយក្បែរនោះ ទៅមុខព្រះវិហារ​ផងដែរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា កែសម្រួល៖ សៀនហួរ

មតិយោបល់