• 2023-02-20 10:04:52
  • ព័ត៌មាន

ប្រពៃណាស់សម្រាប់យុវជនកម្ពុជា វេទិកាវោហាស័ព្ទសាធារណៈ Ignite Phnom Penh ត្រឡប់មកជាថ្មីកាន់តែអស្ចារ្យ

  • 2023-02-20 10:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ignite Phnom Penh គឺជាវេទិកាវោហាស័ព្ទសាធារណៈសម្រាប់ចែករំលែកចំណេះដឹង ភ្ជាប់ទំនាក់ទំនង និងជំរុញការផ្លាស់ប្តូរយោបល់ដើម្បីអភិវឌ្ឍសហគមន៍ ដែលត្រូវបានរៀបចំដោយ Ignite Cambodia។

នៅក្នុងឆ្នាំនេះ កម្មវិធី Ignite Phnom Penh មានការចូលរួមពីវាគ្មិនចំណានៗជាច្រើននាក់ ដែលនឹងលើកយកប្រធានបទទាក់ទងពីសិល្បៈ គំនិតច្នៃប្រឌិត ការបង្កើតមាតិកា សុខុមាលភាព សុខភាពផ្លូវចិត្ត សហគ្រិនភាព និងបច្ចេកវិទ្យា។

ក្នុងនោះ​ក៏មាន​អ្នកបង្កើតមាតិកាដ៏ល្បីល្បាញ និងជាសហគ្រិនមួយរូប លោក ហេង សុខវិសាល នឹងចូលរួមជាវាគ្មិនកម្មវិធី Ignite Phnom Penh រដូវកាលទី ៨ ក្រោមប្រធានបទ “ ឈោងខ្ពស់” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

វាគ្មិនរបស់ Ignite រួមមាន៖

១. លោក ហេង សុខវិសាល ជាសហគ្រិន និង content creator ជាមួយប្រធានបទ “ឈោងខ្ពស់”

២. លោក ជី សុផាត content creator និង អ្នករៀបចំកម្មវិធី Barcamp ជាមួយប្រធានបទ “ឱកាស”

៣. អ្នកនាង យីម សុធារី ជាអ្នកជំនាញផ្នែកចិត្តសាស្ត្រ និងនាយកប្រតិបត្តិ Sneha Center ជាមួយប្រធានបទ “ប្រើប្រាស់សក្តានុពលរបស់អ្នកឱ្យបានពេញលេញ”

៤. កញ្ញា រីន សិទ្ធិនារី (ចម្លាស់) អ្នកនិពន្ធ និង Content Creator ជាមួយប្រធានបទ “អាក្រក់តែល្អ”

៥. អ្នកនាង Ines Sothea ជាផលិតករភាពយន្ត ជាមួយប្រធានបទ “ផលិតករចៃដន្យ”

៦. លោក សុខ សុភមង្គល ជានាយកប្រតិបត្តិ និងសហស្ថាបនិក Codingate Technology ជាមួយប្រធានបទ “level up business communication with AI writing tool for professional Success”

៧. កញ្ញា Melenia Mossard ជានាយកប្រតិបត្តិ Impact Hub Phnom Penh ជាមួយប្រធានបទ “អីុម៉ែលមួយដែលនឹងផ្លាស់ប្ដូរជីវិតអោយប្រសើរឡើង”

៨. កញ្ញា Cherly Ng គឺជាប្រមុខនៃក្រុមហ៊ុនបណ្តាក់ទុន និងជាអ្នកនាំមុកម្មវិធី Impact SMEs ជាមួយប្រធានបទ “ដោះស្រាយការមើលស្រាលសមត្ថភាពខ្លួន ឬ Imposter Syndrome”

៩. លោក នឹម ឈុន្នី ជាស្ថាបនិក និងនាយកប្រតិបត្តិ VIPASSA ជាមួយប្រធានបទ “ គតិបណ្ឌិតបុរាណសម្រាប់ចិត្តសម័យទំនើប”

១០. កញ្ញារី មុនីសុវណ្ណយ៉ា ជាអ្នកដឹកនាំគម្រោងសិល្បៈ និងសុខភាពផ្លូវចិត្ត ប្រធានបទ “ខ្ញុំឱបខ្ញុំ”

១១. លោក ជិន ថូមីត ជាសហគ្រិន និងស្ថាបនិក iDEN Agency ប្រធានបទ “យកភាពបរាជ័យធ្វើជាបង្អែម”

១២. លោក មុនី កណ្ណដារ៉ុង ជាផលិតករភាពយន្ត ប្រធានបទ “តោះ! ទៅមើលកុនមួយឆ្នាំ អោយបាន ៥ដង”

១៣. កញ្ញា ជឿន ចរិយា ជាអតីត Legal Associate នៅ KPMG Cambodia ប្រធានបទ" ចាត់ទុកអារម្មណ៍ខ្លួនឯងដូចជាផ្លែប៉ោមមួយ"

១៤. លោក យីម សំណាង ហៅ Zell ជាcontent creator និងអ្នកជំនាញផ្នែកទិផ្សារ ប្រធានបទ “លួច”

ក្រៅពីមានការនិយាយជាសាធារណៈរបស់វាគ្មិនហើយ Ignite Phnom Penh រដូវកាលនេះក៏មានកម្មវិធីផ្សេងៗទៀតដូចជា កិច្ចពិភាក្សាតុមូល ការសម្តែង និងច្រៀងពីសិល្បករឆ្នើមៗនៅប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសជាងរាល់ឆ្នាំនោះ គឺមានការតាំងពិព័រណសៀវភៅខ្នាតតូច និងការដាក់តាំងស្តង់ផលិតផល និងសេវាកម្មជាច្រើនទៀត។

សូមកុំភ្លេចចូលរួម វេទិកាវោហាស័ព្ទសាធារណៈ Ignite Phnom Penh រដូវកាលទិ៨ ទាំងអស់គ្នាណា នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ នាឱកាសនោះលោកអ្នកនឹងទទួលបានចំណេះដឹង គំនិតល្អៗ មានឱកាសសួរសំណួរ និងសំណេះសំណាល់ជាមួយវាគ្មិនផ្ទាល់ ព្រមទាំងបង្តើតទំនាក់ទំនងជាមួយអ្នកចូលរួមដ៏ទៃទៀត ដើម្បីចូលរួមទទួលបានបទពិសោធន៍ និងការចែករំលែកជាច្រើនពីបណ្ដាវាគ្មិនចូលរួមផងដែរ។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះសូមចូលតាមតំណភ្ជាប់នេះ៖ https://bit.ly/ignite8info

មតិយោបល់