• 2023-03-06 04:03:14
  • ព័ត៌មាន

កុំ​ឲ្យ​រំលង រដ្ឋាភិបាល​ឥណ្ឌា ប្រកាស​ការជ្រើសរើសនិសិ្សតអាហារូបករណ៍ច្រើន​មុខ​វិជ្ជា

  • 2023-03-06 04:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ឱកាស​ល្អ​របស់​សិស្សនិស្សិត​កម្ពុជា នៅ​ពេល​នេះ ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​កម្រិត​អប់រំ​ខ្ពស់​មួយ បាន​ប្រកាស​ជ្រើសរើស​និស្សិត មន្ត្រី​រាជការ ចូល​រួម​​អាហារូបករណ៍​ជា​ច្រើន​មុខ​វិជ្ជា លើក​លែង​២មុខ​ប៉ុណ្ណោះ។

២មុខ​វិជ្ជា ដែល​មិន​ស្ថិត​ក្នុង​លក្ខខណ្ឌ​អាហារូបករណ៍ គឺ សុខាភិបាល និង​នីតិសាស្ត្រ។ នេះ បើ​តាម​ការ​ជូន​ដំណឹង​របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​កម្ពុជា។អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​ រដ្ឋាភិបាលឥណ្ឌា មាន​ចំនួន៥០កន្លែង សម្រាប់ឆ្នាំ២០២៣-២០២៤ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ សូមបំពេញពាក្យស្នើសុំដោយផ្ទាល់តាមគេហទំព័រ https://www.iccr.gov.in/iccr-scholarship/indian-council-cultural-relations-scholarship ឬស្កេន QR Code ខាងក្រោម ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ០២៣ ២១០ ៩១២/១៣ ឬ ០២៣ ២១៨ ០៤៦ ឬអ៊ីមែល amb.phnompenh@mea.gov.in

អត្ថបទ៖ ទារិកា

មតិយោបល់