- 2023-03-24 07:49:54
- ព័ត៌មាន
សប្បាយហើយ! សង្ក្រាន្តដ៏ធំរបស់សេដ្ឋីនី ទ្រី ដាណា បើកសម្ពោធផ្លូវការថ្ងៃនេះ
- 2023-03-24 07:49:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្បាយហើយ! សង្ក្រាន្តដ៏ធំរបស់សេដ្ឋីនី ទ្រី ដាណា បើកសម្ពោធផ្លូវការថ្ងៃនេះ
ចន្លោះមិនឃើញ
ក្រោយពីបានប្រកាសពីផែនការ និងរៀបចំរួចរាល់ទីតាំងដើម្បីប្រារព្ធ "សង្ក្រាន្ត" អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីដើមសប្ដាហ៍ នៅថ្ងៃនេះ "សង្ក្រាន្ត NNP” របស់ជំទាវឧកញ៉ា ទ្រី ដាណា ប្រកាសបើកដំណើរការផ្លូវការចាប់ពីថ្ងៃនេះ។
នេះជាសង្ក្រាន្តទី១របស់សេដ្ឋីនី ម្ចាស់ជំនួញអនឡាញដ៏លេចធ្លោនៅកម្ពុជា ដែលត្រូវបានរៀបចំលើផ្ទៃដីប្រមាណ១ហិកតានៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះជិតពហុកីឡដ្ឋានមរតកតេជោ។ ទីនោះ មានតាំងបង្ហាញ និងលក់នូវទំនិញជាច្រើនមុខ មានទាំងផលិតផលរបស់ NNP របស់ប្រើប្រាស់ដែលច្នៃដោយសហគមន៍ របស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀត។ ចំណុចគួរកត់សម្គាល់ស្តង់សម្រាប់កីឡាករគុនខ្មែរ ស្តង់សម្រាប់បង្ហាញពីសិល្បៈវប្បធម៌ខ្មែរថែមទៀតផង។
ចំណុចនេះ ក៏ដូចនឹងការលើកឡើងម្ចាស់គម្រោងថា ការបង្កើតឲ្យសង្ក្រាន្តផ្ទាល់ខ្លួននៃគ្រួសារអនឡានរបស់ខ្លួន គឺដើម្បីទ្រទ្រង់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ និងសូម្បីកីឡាក្បាច់គុនបុរាណខ្មែរហើយថា ប្រសិនបើអ្វីៗដើរទៅតាមការរំពឹងទុក នេះជាឆ្នាំទី១ ប៉ុន្តែលោកជំទាវនឹងធ្វើជារៀងរាល់ឆ្នាំ។
ឧកញ៉ា ទ្រី ដាណា ថ្លែងថា “ប្រសិនបើឆ្នាំនេះ ទទួលបានការគាំទ្រច្រើន ខ្ញុំនឹងធ្វើសង្ក្រាន្តនេះជារៀងរាល់ឆ្នាំ ទោះត្រូវចំណាយប៉ុន្មានសែនដុល្លារក៏ដោយ គឺខ្ញុំនឹងធ្វើជារៀងរាល់ឆ្នាំ ប្រសិនបើមានការគាំទ្រខ្លាំង!”។ “សង្ក្រាន្ត NNP” បានបើកដំណើរផ្លូវការនៅថ្ងៃនេះរហូតដល់ថ្ងៃទី ២៦ មីនា នៅបរិវេណមុខស្ថានីយទូរទស្សន៍ភីអិនអិន ជិតចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១២យប់៕