/kumnith-Social/social(32)/6423cd119169c_1680067800_medium.jpg)
- 2023-03-29 05:33:09
- ព័ត៌មាន
កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញពី “អច្ឆរិយភាព" របស់ខ្លួនដល់ភ្ញៀវទេសចរគ្រប់រូប
- 2023-03-29 05:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញពី “អច្ឆរិយភាព" របស់ខ្លួនដល់ភ្ញៀវទេសចរគ្រប់រូប
ចន្លោះមិនឃើញ
អនុឡោមតាមព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា “ឆ្នាំទស្សនាកម្ពុជា ២០២៣" (Visit Cambodia Year 2023 Campalgn) ក្រោមពាក្យស្លោក " គ្រប់ថ្ងៃគឺជាអច្ឆរិយភាព" (Every day Is a Wonder)ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ថ្មីៗនេះទៀតសោត ក្នុងកិច្ចប្រជុំជំរុញការផ្សព្វផ្សាយ ក៏បំផុសការអនុវត្តន៍យុទ្ធនាការនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានលើកឡើងទៀតថា កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពី “អច្ឆរិយភាព" របស់ខ្លួនដល់ភ្ញៀវទេសចរគ្រប់រូប ឈរលើសក្តានុពលរបស់ គោលដៅទេសចរណ៍ដែលមានភាពលេចធ្លោ ជាអាទិ៍ កម្ពុជាផ្តល់នូវបទពិសោធន៍ទេសចរណ៍ល្អៗក្នុងការធ្វើដំណើរកម្សាន្ត តាមរយៈសសរស្តម្ភសក្តានុពលទេសចរណ៍ទាំង ៤ គឺ បេតិកភណ្ឌវប្បធម៌, អេកូទេសចរណ៍, ទេសចរណ៍ឆ្នេរ និងភាពជាខ្មែរ ។
នេះគឺយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងក្រុមការងារ រាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមកម្ពុជាមានអច្ឆរិយភាពជាច្រើន ហើយអច្ឆរិយភាពទាំងនោះផ្តុំគ្នាក្លាយទៅជា “កម្ពុជា៖ ព្រះជា- ណាចក្រអច្ឆរិយៈ” បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ ហើយចរន្តនៃភ្ញៀវទេសចរអន្តរជាតិបានចាប់ផ្ដើមកម្រើកឡើងវិញ នៅកម្រិតសកល ក៏ដូចជាកម្រិតតំបន់អាស៊ី និងអាស៊ាន។ ។
ដូច្នេះ រាល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរលើទឹកដីកម្ពុជានៅគ្រប់ថ្ងៃទាំងអស់នៃសប្តាហ៍ គឺសុទ្ធតែមានភាពពិសេស និងអាចទទួលបានបទពិសោធន៍ទេសចរណ៍ផ្សេងៗ ប្លែកៗពីគ្នា។
តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩% បានឆ្លើយថា កត្តាដែលទាក់ទាញ ឲ្យមកកាន់កម្ពុជាគឺ “ប្រាសាទអង្គរវត្ត” និង ៦២% ផ្សេងទៀត បានឆ្លើយថា “កត្តាមនុស្ស គឺជាកត្តាវិជ្ជមានរបស់កម្ពុជាពេលដែលពួកគេបានមកដល់ និងធ្វើដំណើរទស្សនកិច្ចកម្សាន្ធរួចមក។
កំណត់សម្គាល់អំពីប្រាសាទអង្គរវត្ត គឺមានក្បាច់ និងចម្លាក់លើជញ្ជាំងប្រាសាទ និងមានបាតុភូតធម្មជាតិព្រះអាទិត្យចំ កណ្តាលកំពូលប្រាសាទ ឬ បាតុភូតសមរាត្រី(Equinox) - ធាតុសំខាន់ៗ ដូចជា “ការរចនាក្បាច់ប្រាសាទ” និង “ពណ៌ត្នោត ដែលតំណាងឱ្យពណ៌របស់ប្រាសាទ។ ដោយឡែកកត្តាមនុស្ស សំដៅដល់ប្រជាពលរដ្ឋខ្មែរដែលផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងល្អ និងទទួលស្វាគមន៍ជាមួយ ស្នាមញញឹមពោរពេញដោយក្តីស្រលាញ់ និងកក់ក្ដៅ៕