/6423f91be5b1c_1680079080_medium.jpg)
- 2023-03-29 11:27:22
- ព័ត៌មាន
ចក្រភពទាំង ៥ដែលមានទឹកដីធំជាងគេក្នុងប្រវត្តិសាស្ត្រ
- 2023-03-29 11:27:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចក្រភពទាំង ៥ដែលមានទឹកដីធំជាងគេក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ខាងក្រោមនេះ ជាចក្រភពទាំង ៥ ដែលមានទំហំធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ៖
៥. ចក្រភពអេស្ប៉ាញ៖ អេស្ប៉ាញជាអ្នកនាំអាថ៌ដំបូងក្នុងយុគសម័យនៃការរុករកដែនដីក្នុងភពផែនដីកំឡុងសតវត្សទី ១៥។ ចក្រភពនេះ លាតសន្ធឹងស្ទើរតែគ្រប់ទ្វីបលើពិភពលោក ដោយមានទឹកដីធំបំផុតប្រមាណ ១៣.៧លានគីឡូម៉ែត្រក្រឡានៅក្នុងឆ្នាំ ១៨១០។
៤. រាជវង្ស Qing៖ ជារបបរាជានិយមចុងក្រោយក្នុងប្រទេសចិន ប៉ុន្តែនៅកំឡុងសតវត្សទី ១៨ ចក្រភពនេះ ពង្រីកទឹកដីក្នុងតំបន់អាស៊ីខាងកើត ដែលមានផ្ទៃក្រឡារហូតដល់ទៅ ១៤.៧លានគីឡូម៉ែត្រក្រឡា។
៣. ចក្រភពរុស្ស៊ី៖ ចក្រភពនេះ មិនខុសពីចក្រភព Qin ដែរ ដោយមានទឹកដីធំទូលាយ លាតសន្ធឹងចាប់ពីអឺរ៉ុបកណ្ដាល រហូតដល់ទឹកដីអាឡាស្កានៃទ្វីបអាមេរិក និងមានទំហំប្រមាណ ២២.៨លានគីឡូម៉ែត្រក្រឡា នៅឆ្នាំ ១៨៦១។
២. ចក្រភពម៉ុងហ្គោល៖ ជាចក្រភពមួយដែលកើតចេញពីការពង្រីកនៃកុលសម្ព័ន្ធក្នុងប្រទេសម៉ុងហ្គោល។ ចក្រភពនេះ លាតសន្ធឹងពីតំបន់ខាងលិចនៃទ្វីបអាស៊ី រហូតដល់សមុទ្រជប៉ុន ដែលមានផ្ទៃក្រឡាប្រមាណ ២៤លានគីឡូម៉ែត្រក្រឡា នៅចុងសតវត្សទី ១៣។
១. ចក្រភពអង់គ្លេស៖ អង់គ្លេសជាបិតានៃបដិវត្តន៍ឧស្សាហកម្ម នៅចុងសតវត្សទី ១៦ ដោយកែប្រែមុខមាត់ពីកោះមួយ រហូតដល់គ្រប់ទ្វីបទាំង ៧នៃពិភពលោក។ ចក្រភពនេះ មានទឹកដីធំបំផុតក្នុងផ្ទៃក្រឡាជាង ៣៥លានគីឡូម៉ែត្រក្រឡា នៅក្នុងឆ្នាំ ១៩២០។ ចក្រភពនេះ ត្រូវបានគេប្រសិទ្ធនាមថា " ចក្រភព ដែលព្រះអាទិត្យមិនចេះលិច " ៕