- 2023-04-05 08:53:21
- ព័ត៌មាន
ផ្ដែរប្រាសាទរចនាបថខ្មែរ លេចឡើងលើខ្នងព្រះពុទ្ធបដិមាថៃយ៉ាងចម្លែក ដោយមិនដឹងមូលហេតុច្បាស់លាស់
- 2023-04-05 08:53:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដែរប្រាសាទរចនាបថខ្មែរ លេចឡើងលើខ្នងព្រះពុទ្ធបដិមាថៃយ៉ាងចម្លែក ដោយមិនដឹងមូលហេតុច្បាស់លាស់
ចន្លោះមិនឃើញ
ព្រះពុទ្ធបដិមាសាងពីថ្មមួយអង្គក្នុងប្រទេសថៃមានរំលេច នូវចម្លាក់ផ្ដែរប្រាសាទបុរាណខ្មែរធ្វើពីថ្មភក់ នៅផ្នែកខាងខ្នង ដោយមិនដឹងមូលហេតុពិតប្រាកដ និងប្រវត្តិច្បាស់លាស់នៅឡើយ។
ព្រះពុទ្ធបដិមាខាងលើដើមឡើងត្រូវបានតម្កល់នៅទីវាល តែក្រោយមកត្រូវបានយកទៅដាក់ក្នុងព្រះវិហារសាងថ្មីយ៉ាងប្រណិត មានលាបពណ៌មាសលំអជុំជិត ជាបដិមារចនាបថថៃ និងមានព្រះម៉ូលី នៅភ្នួងសក់។ ចំពោះផ្ដែរដែលត្រូវបានគេយកទៅប៉ះប៉ូវ ផ្នែកបាក់បែកនៅខាងខ្នងបដិមា នៅមិនដឹងថាយកពីប្រាសាទណាមកនោះទេ តែដឹងត្រឹមថាជាផ្ដែរប្រាសាទខ្មែរប៉ុណ្ណោះ។
ផ្ដែរនេះមានលក្ខណៈត្រឡប់ក្បាលចុះក្រោម បើគេបង្វិលរូបឲ្យត្រឹមត្រូវ ទើបអាចមើលយល់ថាគឺមានរំលេចនូវចម្លាក់ព្រះឥន្ទគង់លើដំរីក្បាលបី និងរាហ៊ូ ឬព្រះកាលខ្ជាក់ក្បាច់កម្រងផ្កា រាងដងធ្នូតាមមាត់៕