• 2023-04-10 06:36:38
  • ព័ត៌មាន

ប្រសើរ​ណាស់! យុវជន​ប្រមាណ ៥០០០នាក់ ស្ម័គ្រ​ចិត្ត​ជួយ​រៀប​ចំ​សង្ក្រាន្ត

  • 2023-04-10 06:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន កម្មវិធី "អង្គរ​សង្ក្រាន្ត" សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ នឹង​ធំ គគ្រឹក​គគ្រេង​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់ ដូច្នេះ​ហើយ​ក៏​ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ផង​ដែរ ក្នុង​នោះ​តាម​តួលេខ​ចេញ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប មាន​យុវជន​កម្ពុជា​ប្រមាណ ៥០០០នាក់​បាន​ស្ម័គ្រ​ចូល​រួម​ជួយ​ព្រឹត្តិការណ៍​នេះ។

ខេត្ត​សៀមរាប​ដែល​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ​កម្មវិធី "អង្គរសង្ក្រាន្ត" បាន និង​កំពុង​មមាញឹក​រៀប​ចំ ក៏​ដូច​ជា​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន។ កិច្ចការ​នេះ គឺ​ដើម្បី​អបអរ​ខួប ១០​ឆ្នាំ​នៃ​កម្មវិធី "អង្គរ​សង្ក្រាន្ត" ក្រោយ​ពេល​ដែល​បាន​ចាប់​ដំណើរ​ការ​ដំបូង​នៅ​ឆ្នាំ ២០១៣ ។

តាម​រដ្ឋបាល​ខេត្តសៀមរាប ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជា បានពង្រីកទីតាំងលេងកម្សាន្តដល់ទៅ៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ ៤៤ប្រភេទ​ឯណោះ ច្រើន​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ សម្រាប់ទទួលអ្នកមកកម្សាន្តក្នុង​ខេត្តសៀមរាប ក៏​ដូច​ជា "អង្គរសង្ក្រាន្ត" ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​មក​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ក្រៅ​ពី​អង្គរសង្ក្រាន្ត នៅ​មុខ​ប្រសាទ​អង្គរវត្ត​ឯណោះ​វិញ បេះដូង​ក្រដាស​ដែល​បត់​ដោយ​ដៃ​ពលរដ្ឋ​ប្រមាណ ១លាន បាន​រៀប​ចំ​ដាក់​ដោត​តម្រៀប​រួច​ស្រេច​បង្កើត​បាន​ជា​ទស្សនីយដ្ឋាន​គួរ​ឲ្យ​ជក់​ចិត្ត​មួយ។ ព្រឹត្តិការណ៍​បត់​បេះដូង​របស់​ពលរដ្ឋ​ខ្មែរ​នេះ គ្រោង​បំបែក​កំណត់​ពិភព​លោក​ថ្មី ដោយ​ការ​រាប់ នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង ៤រសៀល​នេះ។ ដោយ​ឡែក​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃ​ស្អែក៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី