- 2023-04-20 08:25:01
- ព័ត៌មាន
ចូលមើលស៊ីហ្គេម បើមានបញ្ហាសុខភាព ឬត្រូវសង្គ្រោះបន្ទាន់ នេះក្រសួងត្រៀមពេទ្យជាច្រើនកន្លែង
- 2023-04-20 08:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលមើលស៊ីហ្គេម បើមានបញ្ហាសុខភាព ឬត្រូវសង្គ្រោះបន្ទាន់ នេះក្រសួងត្រៀមពេទ្យជាច្រើនកន្លែង
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលគេជឿថា នឹងមានអ្នកចូលរួមទស្សនាជាតិ និងអន្តរជាតិច្រើន។ ប្រសិនបើមានតម្រូវការស្វែងរកសេវាសង្គ្រោះ ត្រូវនេះពីផែនការត្រៀមរបស់ក្រសួងសុខាភិបាលដើម្បីដោះស្រាយស្ថានការណ៍ស្មានមិនដល់នេះ
ចំពោះករណីនេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងសម្រាប់បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមទស្សនាការប្រកួតកីឡា នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
សេចក្ដីជូនដំណឹងនោះ ក្រសួងសុខាភិបាលបាន សហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ រួមទាំងមូលដ្ឋានសុខាភិបាលឯកជនមួយចំនួនផង ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ នៅតាមទីតាំងដូចខាងក្រោម៖
-មន្ទីរពេទ្យជាតិចំនួន០៧ (មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក)
-មន្ទីរពេទ្យបង្អែកខេត្តចំនួន០៤ (ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប)។
-ក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ (រាជធានីភ្នំពេញចំនួន ៤៥៧នាក់)
-រថយន្តគិលានសង្គ្រោះចំនួន ១១៤គ្រឿង (រាជធានីភ្នំពេញចំនួន ៧២គ្រឿង)
-រថយន្តគ្លីនិកចល័តចំនួន ០៩ គ្រឿង (រាជធានីភ្នំពេញចំនួន ០៦គ្រឿង)
-តង់សុខភាពចំនួន ១១តង់ (រាជធានីភ្នំពេញចំនួន ០៧តង់)។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅ តាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ និងសូមជូនភ្ជាប់មកជាមួយនូវតារាងកំណត់ទីតាំង (QR CODE) ប្រភេទ រថយន្តគិលានសង្គ្រោះ ឈ្មោះមន្ត្រីបុគ្គលិកទទួលខុសត្រូវ និងលេខទូរស័ព្ទតាមទីតាំងនីមួយៗ។ ក្រសួងសុខាភិបាលនឹងធ្វើ បច្ចុប្បន្នភាពទីតាំងផ្តល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្ដែង៕