• 2023-04-28 03:02:56
  • ព័ត៌មាន

តាម​សារព័ត៌មាន​អង់គ្លេស អង្គរវត្ត ស្ថិត​លើ​គេ​ទាំង​អស់ ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ទស្សនា​ថ្ងៃ​រះ

  • 2023-04-28 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ក្រសួង​ទេសចរណ៍​បញ្ចេញ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​អង្គរវត្ត​ដ៏​ល្បី​ល្បាញ​របស់​យើង បាន​ស្ថិត​ចំណាត់​ថ្នាក់​លើ​គេ​ទាំង​អស់ ជា​កន្លែង​ល្អ​បំផុត​សម្រាប់​សកម្មភាព​ទេសចរណ៍​ទស្សនា​ថ្ងៃ​រះ។ នេះ​បើ​តាម​ការ​ស្រង់​ទិន្នន័យ​របស់​សារព័ត៌មាន​របស់​ប្រទេស​អង់គ្លេស​មួយ។

សារព័ត៌មាន mornings.co.uk បាន​ប្រមូល​ទិន្នន័យ​ពី​ការ​ស្រាវ​ជ្រាវ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ជា​លទ្ធផល ប្រាសាទ​អង្គរវត្ត​កេរមរតក​ដូន​តា​យើង បាន​យក​ឈ្នះ ៧១ប្រទេស​ផ្សេង​ទៀត​ទូទាំង​ពិភព​លោក នាម​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ការ​ទស្សនា​ថ្ងៃ​រះ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ១។ តាម​ការ​ស្រង់​ទិន្នន័យ​របស់​សារព័ត៌មាន​ចក្រភព​អង់គ្លេស​មួយ​នេះ ប្រទេស​ក្នុង​សហគមន៍​អាស៊ាន មាន​ដូច​ជា ថៃ ឡាវ វៀតណាម ភូមា ម៉ាឡេស៊ី ហ្វីលីពីន ជា​ដើម​ក៏​ស្ថិត​ក្នុង ៧២ប្រទេស​នោះ​ដែរ ជាមួយ​នឹង​ចំណាត់​រៀង​ខ្លួន ក្នុង​តារាង។ សូម​មើល ក្នុង​រូបភាព​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់