- 2023-05-03 04:00:26
- ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ឆ្លើយរឿងដើមឈើលើទ្រូងថ្នល់ងាប់ និងមានផែនការថ្មីខុសមុន!
- 2023-05-03 04:00:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ស៊ុន ចាន់ថុល ឆ្លើយរឿងដើមឈើលើទ្រូងថ្នល់ងាប់ និងមានផែនការថ្មីខុសមុន!
ចន្លោះមិនឃើញ
ក្រោយពីមានការរិះគន់ រឿងដើមឈើលើទ្រូងផ្លូវជាតិលេខ៣ដែលទើបនឹងដាក់ឲ្យដំណើរសោះ ប៉ុន្តែបែរជាខ្វះការយកចិត្តទុកដាក់ ទុកងាប់ឲ្យអស់នោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលស្គាល់លើបញ្ញាឆកល្វែងនេះ តែថា ក្រសួងបានត្រៀមផែនការថ្មីហើយ។
ថ្លែងនៅក្នុងសន្និសីទជាមួយអ្នកសារព័ត៌មាននាថ្ងៃបើកសម្ពោធទីតាំងឈៀករថយន្តថ្មីនៅតាមបណ្ដោយផ្លូវហាណូយថ្មីៗ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបាន និងកំពុងរៀបផែនការថ្មី សម្រាប់ការដាក់ដាំដុះដើមឈើលម្អនៅលើទ្រូងផ្លូវថ្នល់នានា ពិសេសផ្លូវជាតិលេខ៣។ យ៉ាងណាផែនការថ្មីនេះ ខុសពីលើកមុន។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា សម្រាប់ផែនការថ្មីនៃការដាំដើមឈើលើទ្រូងផ្លូវនេះ។ ក្រសួងមានផែនការទាញចូលរួមឲ្យបានទូលំទូលាយពីសាមីមន្ទីររាជធានីខេត្ត ពោលគឺទទួលខុសត្រូវតាមតំបន់សមត្ថកិច្ចរៀងខ្លួន។
ឯកឧត្តមថ្លែងថា៖ "រឿងដើមឈើហ្នឹង នៅរស់ពេលគេមើលថែ ដល់តែគេប្រគល់មកឲ្យយើង គឺងាប់ អត់មានអ្នកស្រោចទឹកអីទេ។ អីចឹងយើងបានឯកភាពគ្នាបែបចែកទទួលខុសត្រូវតាមខេត្តនីមួយៗ ដីរបស់ខ្លួនឯងថែទាំសួនច្បារហ្នឹង គឺមើលថែស្រោចទឹកខ្លួនឯង!”។
ចំពោះដើមឈើលើទ្រូងផ្លូវងាប់នេះ មិនមែនមានតែលើផ្លូវជាតិលេខ៣នោះទេ ប៉ុន្តែស្ទើរខេត្តក្រុង មានជា កំពង់ចាម បាត់ដំបងជាដើម។ ដូច្នេះហើយ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា នឹងត្រូវស្តារឡើងវិញ ដោយផែនការថ្មីនេះ ក្រសួងបាន និងកំពុងខ្នះខ្នែងកៀរគរថវិកា ដើម្បីដំណើរគម្រោងឲ្យបានឆាប់។ នេះបើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ជាចុងក្រោយ៕