• 2023-05-26 08:23:08
  • ព័ត៌មាន

'Kingdoms of Asia' នៅសួនសត្វតម្លៃរាប់លាននៅកាលីហ្វ័រនីញ៉ា សម្ពោធដោយរបាំខ្មែរសម្ដែងមុខប្រាសាទបេតុងរចនាប័ទ្មអង្គរ

  • 2023-05-26 08:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីសម្ពោធដ៏ធំនៅសួនសត្វ Chaffee ក្នុងទីក្រុង Fresno បានបង្ហាញនូវការសម្តែងរបាំជូនពររបស់ខ្មែរ ដែលទាក់ទាញអ្នកទស្សនាដោយភាពទន់ភ្លន់ និងសោភ័ណដ៏ស្រស់ស្អាត។

នៅពេលដែលតន្ត្រីបានបន្លឺឡើង នាដការីស្លៀកពាក់សំលៀកបំពាក់ប្រពៃណីបានបញ្ចេញកាយវិការយ៉ាងរស់រវើកបានផ្លាស់ប្តូរយ៉ាងទន់ភ្លន់ ដែលគ្រប់ជំហានរបស់ពួកគេហាក់បរិយាយនូវរឿងរ៉ាវអ្វីមួយ។

របាំជូនពរខ្មែរ ចាក់ឫសក្នុងវប្បធម៌ខ្មែរ ជានិមិត្តរូបនៃសេចក្តីប្រាថ្នា និងក្តីសង្ឃឹមរបស់សហគមន៍។ ដោយកាយវិការដៃដ៏ស្រទន់ និងជើងដ៏ប្រទាក់ក្រឡា អ្នករបាំបានបួងសួងសុំពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ។

ចលនាទន់ភ្លន់តែរឹងមាំ និងស្នាមញញឹមដ៏ភ្លឺស្វាងរបស់ពួកគេបាននាំមកនូវថាមពលដ៏គួរឱ្យទាក់ទាញដល់ព្រឹត្តិការណ៍នេះ ធ្វើឱ្យអ្នកទស្សនាជាបរទេសមានការងឿងឆ្ងល់ និងធ្វើឱ្យមានការភ្ញាក់ផ្អើល និងរីករាយ។

របាំជូនពររបស់ខ្មែរ បានក្លាយជាការប្រារព្ធពិធីដ៏អធិកអធមនៃបេតិកភណ្ឌវប្បធម៌ និងជាការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃពិធីសម្ពោធសួនសត្វ Chaffee Zoo។

ឆាប់ៗ ទស្សនិកជននឹងអាចឃើញសត្វជាច្រើនទៀតពីជុំវិញពិភពលោកនៅទីនេះក្នុងជ្រលងភ្នំកណ្តាល នៃទីក្រុងហ្វ្រេសណូ រដ្ឋកាលីហ្វ័រញ៉ា។

សួនសត្វ Fresno Chaffee បានប្រកាសបើកសម្ពោធជាផ្លូវការនូវពិព័រណ៍ថ្មីបំផុតរបស់ខ្លួន "Kingdoms of Asia" ដែលនឹងដាក់តាំងពិព័រណ៍ថ្មីសម្រាប់សត្វខ្លាម៉ាឡាយ៉ាន ល្មូននាគកូម៉ូដូ ខ្លាឃ្មុំ សត្វបក្សីអាស៊ី និងសត្វកម្រជិតផុតពូជជាច្រើនទៀត។

ដីដែលស្ថិតនៅចំកណ្តាលសួនសត្វនឹងបើកឲ្យសាធារណជនទូទៅចូលទស្សនានៅថ្ងៃទី ៣ ខែមិថុនា។

ស្ថាបនិកសួនសត្វបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរតំបន់ដែលមានទេសភាពនៃអាស៊ីអាគ្នេយ៍។

មុនពេលអ្នកមកទល់មុខជាមួយសត្វព្រៃ អ្នកនឹងចូលតាមប្រាសាទបេតុងដ៏ធំមួយ ចម្លងតាមរចនាប័ត្មពីប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា មុននឹងដើរចូលទៅក្នុងទេសភាពបែបព្រៃជ្រៅ។

ប្រភព៖ https://abc30.com/fresno-chaffee-zoo-kingdoms-of-asia-new-exhibit-opening-date-announced/13201840/

មតិយោបល់
អត្ថបទថ្មី